នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ស្ថិតក្រោម គណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត សហការជាមួយ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារកិត្តិយស GBV...
ព័ត៌មានលំអិតសំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា" ឥដ្ឋអេកូ "។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ...
ព័ត៌មានលំអិតសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់បន្ថែមអំពីការបង្រ្កាបឧក្រិដ្ឋជនប្លន់អ្នកទោសគ្រឿងញៀន ជាជនជាតិចិន នៅខេត្តសៀមរាប នាពេលកន្លងទៅថ្មីៗនេះ ។ ប្រភព : Facebook អគ្គស្នងការដ្ឋាននគរបាលជាតិ
ព័ត៌មានលំអិតនាព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំតាសោម និងឃុំចារឈូក នៃស្រុកអង្គរជុំ ដើម្បីត្រៀមបង្ការ ជួយដល់បងប្អូនប្រជាកសិករ អំឡុងពេលដំណាំស្រូវកំពុងមានការលូតលាស់។ តាមការបញ្ជាក់របស់ លោក ទា គឹមសុទ្ធ បង្ហាញថា...
ព័ត៌មានលំអិតថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថា ពុំមានករណីពុលអាហារលើមនុស្សជិត២០នាក់ នៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ដូចការចុះផ្សព្វផ្សាយតាមតាមបណ្ដាសង្គមឡើយ។ តាមការបង្ហាញឱ្យដឹងពី លោកស្រី លី វណ្ណៈ ក្រោយធ្វើការសាកសួរទៅលើ មនុស្សទាំង១៩នាក់ ដែលមានរោគសញ្ញា...
ព័ត៌មានលំអិតលោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ៤ក្បាលបានងាប់ ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ ៣ករណី ដែលបានកើតឡើងនៅឃុំមុខប៉ែន និង ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១៥ និង ៣០នាទី...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីមានយុទ្ធនាករអន្ទាក់សូន្យ មានភោជនីយដ្ឋានជាច្រើនបានប្រកាសចូលរួម ដោយពួកគេមិនជួញដូរ ឬធ្វើម្ហូបអំពីសាច់សត្វព្រៃដើម្បីលក់ជូនអតិថិជនឡើយ ហើយជាមួយគ្នានោះយ៉ាងហោចណាស់ ក៏មានភោជនីយដ្ឋានចំនួន១០ នៅក្នុងខេត្តសៀមរាប បានប្តេជ្ញាមិនលក់សាច់សត្វព្រៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា...
ព័ត៌មានលំអិតបុរសវ័យជាង៧០ឆ្នាំម្នាក់ ត្រូវបានក្រពើខាំស្លាប់ភ្លាមៗ ខណ:ដែលកំពុងដើរហាត់ប្រាណជំវិញអាងចឹញ្ចឹមក្រពើរបស់ខ្លួនឯង ហើយរអិលជើងធ្លាក់ចូលអាងចឹញ្ចឹមក្រពើនោះ។ ជនរងគ្រោះរូបនោះ មានឈ្មោះ លួន ណាំ អាយុ ៧២ឆ្នាំ មានទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ជាគណ:កម្មាការវត្តពោធិ៍បន្ទាយជ័យ បានស្លាប់បាត់បង់ជីវិត នៅម៉ោង៥និង៤០នាទីព្រឹក ក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅពេលជនរងគ្រ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយ ដោយបានធ្វើការព្រមានបិទអាជីវកម្ម ចំពោះម្ចាស់អាជីវកម្មកម្សាន្តទាំងឡាយណា ដែលមិនគោរពតាមសេចក្តីណែនាំ និងលិខិតបទដ្ឋាននានាដែលមានជាធរមានបានណែនាំ។ យោងតាមសេចក្តីណែនាំខាងលើ បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រួមទាំងការប្រកបអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.