បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន ១៤ ៨១២គ្រួសារ ស្មើនឹង ៥០ ៦៣០នាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុងស្រុកទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ របាយការណ៍ដដែល ក្នុងចំណោម ១៤ ៨១២គ្រួសារខាងលើ មាន៥ ៥៣៧គ្រួសារ...
ព័ត៌មានលំអិតឯកឧត្តម សៀង ណាំ តំណាងមណ្ឌលខេត្តសៀមរាប លើកឡើងថា កម្ពុជាត្រូវការសន្តិភាព និងមិនចង់បានសង្គ្រាមទេ តែបើប្រទេសជិតខាងមិនឱ្យយើងរស់នៅដោយសុខសាន្ត យើងក៏ត្រូវប្រើសិទ្ធិបាញ់តបតការពារខ្លួន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើងពីការរំលោភបំពាន។ ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគជូនជនភៀសសឹក ដែលកំពុងស្នាក់នៅកន្លែងសុវត្ថិភាពក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅទី២៧ ខែកក្កដានេះ ឯកឧត្តម សៀង ណាំ...
ព័ត៌មានលំអិតគិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បានជម្លៀសចូលកាន់ខេត្តសៀមរាប ក្រោយពេលអាជ្ញាធរខេត្តប្រកាសអំពីការត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានណែនាំឱ្យស្រុកចំនួន៣ រួមមានស្រុកក្រឡាញ់ ស្រុកពួក និងស្រុកអង្គរជុំ ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីឱកាសទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជនក្រុមគោលដៅ ជាពិសេសអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និងមជ្ឈមណ្ឌលការងារខេត្ត ក្នុងន័យដើម្បីជំរុញឱកាសការងារឱ្យកាន់តែកៀកពួកគាត់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថានដែលកំពុងមានតម្រូវការកម្លាំងពលកម្ម នៅថ្ងៃទី៨...
ព័ត៌មានលំអិតអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលជួយបងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនពីតាមច្រកព្រំដែនកម្ពុជា-ថៃ រហូតដល់គេហដ្ឋានរបស់ពួកគាត់គ្រប់ៗ ជាមួយនឹងការផ្ដល់ជូននូវព័ត៌មានជុំវិញការផ្ដល់ឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនពួកគាត់។ ក្នុងការយកចិត្តទុកដាក់នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ពួកគាត់បានបង្ហាញក្ដីត្រេកអរ និងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្ត...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសម្របសម្រួលទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃ ដោយធានាបាននូវសុវត្ថិភាព សន្តិសុខ ត្រូវក្ដាប់ឱ្យបាននូវទិន្នន័យ និងសាកសួរពីមុខរបរ និងជំនាញពួកគាត់ ដើម្បីត្រៀមឆ្លើយតប និងស្វែងរកការងារសមស្របជូនពួកគាត់។ លោក ង៉ូវ សេងកាក់...
ព័ត៌មានលំអិតបើតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាម ១ ៥៦០ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ កើនឡើងជាង២០០ករណី ដែលកំពុងសម្រាកព្យាបាលនៅខេត្តសៀមរាប ប៉ុន្តែចំនួនករណីនេះមន្ត្រីជំនាញថានៅមិនទាន់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ មន្ត្រីជំនាញបានឱ្យដឹងទៀតថា ក្នុងចំណោម ១ ៥៦០ករណី ដែលកំពុងព្យាបាលខាងលើ មានតែជាង៦០០ករណីប៉ុណ្ណោះដែលជាអ្នកខេត្តសៀមរាប ក្រៅពីនោះជាអ្នកជំងឺដែលមកពីបណ្ដាខេត្តផ្សេងៗ មកទទួលសេវាព្យាបាលជំងឺនៅខេត្តសៀមរាប។...
ព័ត៌មានលំអិតមន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាផ្នែកមួយជួយដល់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសហគមន៍របស់យើង បន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា”។ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដើម្បីពង្រឹងតួនាទីក្រុមការងារ ធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ ពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយ ក្នុងន័យបន្តគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានណែនាំដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តធ្វើយ៉ាងណាក្ដាប់ឱ្យបានរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជំរុញការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកស្រី ម៉ននី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.