សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លូក​កាបូប នៅក្នុង​បរិវេណ​ផ្សារ​ចាស់ ក្រុង​សៀមរាប​

​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩:៤០​នាទី​ព្រឹក សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​លូក​កាបូប ស្ថិតនៅក្នុង​បរិវេណ​ផ្សារ​ចាស់ ក្រុង​សៀមរាប ចំណុច​កន្លែង​លក់​ត្រី​។​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ ឈ្មោះ មាស សារ៉ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប...

ព័ត៌មានលំអិត

ឆ្លង​ចរន្ត​អាគុយ​សូ​ឡា បណ្ដាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង ទាំងស្រុង នៅ​ស្រុក​ស្វាយ​លើ

​នៅវេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ មាន​ឧ​ប្ប​តិ្ត​ហេតុ​ភ្លើង​ឆេះ​ផ្ទះមួយ​កន្លែង កើតឡើង​ភូមិ​ចាន់ ហៀរ ឃុំ បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន មួយ​ខ្នង​នោះ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រួម​និង​សម្ភារៈ​មួយចំនួន​ដូចជា ស្រូវ​២​តោន លុយ​ដុល្លារ ៣០០​ដុល្លារ...

ព័ត៌មានលំអិត

បុរស​ម្នាក់​បាន​ស្លាប់ក្រោយ​បើកបរ​ក្នុង​ល្បឿន​លឿនធ្លាក់​ក្នុង​រណ្ដៅ​ការដ្ឋាន ស្ថិតក្នុង​ស្រុក​ពួក​

នៅ​ម៉ោងជាង​៩​យប់ ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០១៩ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្រោយ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ធ្លាក់ ក្នុង​រណ្តៅ​ការដ្ឋានកំពុង​សាងសង់​ស្ពាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​ ​តាម​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន ការដ្ឋាន​នេះ ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ទទួល​អនុវត្តន៍​គម្រោង​ដោយ ក្រុមហ៊ុន​បន្ទាយស្រី នៅ​ដើមឆ្នាំ​២០១៩​។​ ​សមត្ថកិច្ច បញ្ជាក់ថា ការដ្ឋាន​នេះ​បានរៀបចំ​ដាក់​ស្លាក​សញ្ញា​មួយចំនួន​បញ្ជាក់ថា​ជា​ការដ្ឋាន...

ព័ត៌មានលំអិត

មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​សៀមរាប​៖ នៅវេលា​ម៉ោង​០៩ និង​០០​នាទី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​បទ​ជួញដូរ​ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​លំនៅដ្ឋាន​មួយកន្លែង​ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប​នឹង​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៧​នាក់​ផងដែរ ។​ ​ជនសង្ស័យ​ទាំង ០៧​នាក់​រួមមាន ៖ ទី​១-​ឈ្មោះ គង់ បញ្ញា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥​មុខរបរ​គ្មាន...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​បានធ្វើ​ការជួស​ជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅវិញ ព្រោះថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង បាន​នឹង​កំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​លោក ឡុង កុសល...

ព័ត៌មានលំអិត

ស្នងការ​នគរបាល​ខេត្តសៀមរាប បញ្ជាក់ថាភ្នាក់ងារ​សន្តិសុខ​ឯកជនមិន​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់​ប៉ុណ្ណោះ​ទេ គឺជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​

​ក្នុងឱកាស​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​២៣ នៅ​សណ្ឋាគារ​អង្គរ​ហូ​វើដ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ភ្នាក់ងារ​សន្តិសុខ​ឯកជន ពុំមាន​នាទី​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់ ឬ​សហគ្រាស​គ្រឹះស្ថាន​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផងដែរ ពិសេស​គឺមាន​តួនាទី​ដ៏​សំខាន់ ជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដូច្នេះ​ចាំបាច់​ត្រូវមាន​សមាសភាព​ស្អាតស្អំ...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប​បាន​អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំបាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​

​ក្នុងឱកាស​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នកពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ​នឹង​ផុតកំណត់​នៃ​សុពលភាព​គ្រឿង​កំប៉ុង នៅក្នុង​ផ្សារលើ​ធំថ្មី ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាងថា មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង...

ព័ត៌មានលំអិត

សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

​បច្ចុប្បន្ន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ លើ ៤៥៥ ត្រូវ​បានចេញ​លិខិត​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ខណៈ​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​នីតិបុគ្គល​បាន​ចំនួន​១៤១ សហគមន៍ ត្រូវ​បានចេញ​លិខិត​ទទួលស្គាល់​ដោយ ក្រសួងមហាផ្ទៃ​។​ ​នេះ​បើតាម​ការលើកឡើង​របា​យ​ការណ៍​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ បានបង្ហាញ​នៅក្នុង សិក្ខាសាលា ស្វែងរក​តម្រូវការ​អា​ទិ​ភាព សម្រាប់​អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ...

ព័ត៌មានលំអិត

យ៉ាងតិច​ប្រជាពលរដ្ឋ​ខេត្តសៀមរាប៣៧​នាក់ បាន​ស្លាប់ក្នុង​ឆមាស​ទី​៣ ឆ្នាំ​២០១៩

​ប្រៀបធៀប​នឹង​ឆមាស​ទី​៣ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង​ចំនួន ៣២​ភាគរយ ហើយ ៨០​ភាគរយ គឺជា​អ្នកបើកបរ​ម៉ូតូ ក្នុងនោះ នៅក្នុង​ខេត្តសៀមរាប​មាន​ចំនួន​អ្នកស្លាប់ ៣៧​នាក់ នេះ​បើតាម​របាយការណ៍​រប​ស់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ ​មានប្រសាសន៍ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការបើកបរ​ទោចក្រយានយន្ដ​ប្រកបដោយ​សុវត្ថិភាព ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ស្ថិតក្នុង​បរិវេណ...

ព័ត៌មានលំអិត

ជនបរទេស​ចំនួន​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា : ជនជាតិ​ចិន​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក សេរី​ឆ្នាំ​២០១២ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១L-៩៣៤៣ បន្ទាប់ពី​មាន​ករណី​បាត់​ម៉ូតូ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​បាយ័ន​ប៊ូ​ទិ​ក​អូ​តែ​ល...

ព័ត៌មានលំអិត
Page 61 of 94 1 60 61 62 94

Recommended

សូម Like និង Follow ពួកយើង