វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២.៨៦៥.៤៨៨នាក់ មានការកើនឡើងប្រមាណ ៣០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួន ២.២០៤.២៤១នាក់។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមតួលេខខាងលើ អ្នកទេសចរជាតិមានចំនួន ១.៩៦៧.១៥០នាក់ កើនឡើងប្រមាណ ៣០.៧៧ភាគរយ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងអភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅខេត្តសៀមរាប បានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ

នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទអង្គរ ដែលមានចំនួនសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ ដែលមកពី ៨៧ប្រទេស ដែលចំនួននេះ បានបំបែកកំណត់ត្រា នៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ បន្ទាប់ពីបានកាយដីពង្រាបផ្លូវចាក់ដីគ្រួសក្រហមបំពេញជង្ហុកប្រវែងប្រមាណ ២គីឡូម៉ែត្រ ចាប់ពីក្បែររបងវត្តបឹងមាលា ទៅកាន់ទំនប់ទឹកមុជ ភូមិទឹកលិច ឃុំបេងមាលា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលមានជំនឿបន់ស្រន់តាមបែបព្រហ្មញ្ញសាសនា ព្រោះថាជារៀងរាល់ថ្ងៃមានអ្នកទេសចរជាតិ និងអន្តរជាតិតិចតួច បានទៅកាន់ទីនោះដោយម៉ូតូ ឬគោយន្ត ចំពោះឡានទាបៗពិបាកចូលដល់ជាពិសេសរដូវភ្លៀងពិបាកធ្វើដំណើរ។ លោក សុខ...

ព័ត៌មានលំអិត

សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានប្រឆាំងភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌនៅខេត្តសៀមរាប ដោយការរួមពីឯកឧត្តម Lgor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញជាតិ អន្តរជាតិមកពីបណ្តាប្រទេសចំនួន១០ នៅក្នុងតំបន់ស៊ី ព្រមទាំងតំណាងសហភាពអឺរ៉ុប (EU) និងស្ថាប័ននគរបាលអន្តរជាតិជាច្រើនរូប។...

ព័ត៌មានលំអិត

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ប្រមាណជិត ១០០រូប មកពី ២៤គណបក្ស ២២ប្រទេស ក្នុងទ្វីបទាំង៥ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តអង្គរ នៃខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់កាលពីម្សិលមិញ។...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំនៃបណ្តាខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ជួបពិភាក្សាគ្នាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍

ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីនៃបណ្តាខេត្តក្រុងសម្ព័ន្ធមេត្រីភាពរបស់កម្ពុជា-ចិន បានជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យទេសចរណ៍។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុង នៃប្រទេសចិន ចំនួន៣០ខេត្តក្រុង។ ផ្លែផ្កាដែលកើតចេញពីភាពបងប្អូនជាខេត្តក្រុងមេត្រីភាពនេះ បានរួមចំណែកជួយអភិវឌ្ឍខេត្តសៀមរាប ទទួលបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម...

ព័ត៌មានលំអិត

ទូក”ង”ប្រមាណជាង៣០នឹងចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្រុងសៀមរាប

តាមរយៈក្រុមការងារបច្ចេកទេស រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្តសៀមរាប បង្ហាញថា ទូក"ង" ប្រមាណជាង ៣០ទូក នឹងចូលរួមប្រកួត នៅថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកាខាងមុខនេះ។ តាមការបញ្ជាក់ របស់ លោក អ៊ឹង គឹមលាង...

ព័ត៌មានលំអិត

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីជំរុញកីឡាទេសចរណ៍ វប្បធម៌ ឱ្យកាន់តែមានការទាក់ទាញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី...

ព័ត៌មានលំអិត

កម្ពុជាស្នើភាគីឥណ្ឌា បន្តយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌាឱ្យបានទូលំទូលាយ

ថ្លែងក្នុងឱកាសបើក “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” នៅខេត្តសៀមរាប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើសុំស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ខណៈកន្លងមកភាគីទាំងពីរបានរួមគ្នាប្រារព្ធនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះ។...

ព័ត៌មានលំអិត
Page 11 of 112 1 10 11 12 112

Recommended

សូម Like និង Follow ពួកយើង