វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ឱ្យមានភាពរឹងមាំឡើងវិញ

ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមបន្តការងារជួសជុលប្រាសាទព្រហ្មកិល ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូល អាចងើបឈររឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទព្រហ្មកិល បានរងការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងជ្រុះនៅរាយប៉ាយ ហើយតួប៉មកណ្តាលបានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង...

ព័ត៌មានលំអិត

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។ ស្ថិតក្នុងវ័យ ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋ ធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណនេះផងដែរ។...

ព័ត៌មានលំអិត

ប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ ខេត្តសៀមរាប

ប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីក្នុងទឹកដីខេត្តសៀមរាប ដែលនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍របស់ខេត្តសៀមរាបផ្ទាល់តែម្តង។ លោក ឌុក ដេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ ក្នុងស្រុកប្រាសាទបាគង នៅថ្ងៃទិ៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងនាមលោកជាប្រតិបត្តិករលើផ្នែកទេសចរណ៍ម្នាក់ លោកមានអារម្មណ៍រំភើប ចំពោះការបើកដំណើរការនូវព្រលានយន្តហោះថ្មី ខ្នាតធំ ហើយទំនើប នៅលើទឹកដីខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង ដើម្បីឲ្យអ្នកទេសចរដែលនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច មានជម្រើសកាន់តែច្រើន សម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។ ប្រធានភ្នាក់ងារទេសចរណ៍នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព នៅថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់...

ព័ត៌មានលំអិត

សួនផ្កាពណ៌លឿងជើងភ្នំគូលែន ហាក់កំពុងទាក់ទាញអ្នកទេសចរមកទស្សនាកំសាន្ដជារៀងរាល់ថ្ងៃ

សួនផ្កាពណ៌លឿងជាប់ជើងភ្នំគូលែន ឋិតនៅធិស័ក្ដិរីសត ស្រុកស្វាយលើ ខេត្ដសៀមរាប បាននឹងកំពុងទាក់ទាញអ្នកទេសចរទៅកំសាន្ដជារៀងរាល់ថ្ងៃ ខណៈដែលទីតាំងទេសចរនេះ ជុំវិញអបទៅដោយទេសភាពដ៍ស្រស់ត្រកាល់ និងទេសភាពភ្នំគូលែននៅក្បែរនោះទៀតផង។ អ្នកទេសចរដែលបានមកកំសាន្តនៅទីតាំងខាងលើនេះ បានលើកឡើងថា សួនផ្កាពណ៌លឿងជាប់ជើងភ្នំគូលែន ជុំវិញអបទៅដោយទេសភាពនៃភ្នំគូលែន ពណ៌ខៀវស្រស់បំព្រង អាចមើលឃើញទាំងសម្រស់បុប្ផា ទេសភាពព្រៃភ្នំ និងផ្ទាំងសិលាដែលផ្សាភ្ជាប់នឹងការថតរូបទុកជាអនុស្សាវរីយ៍។ ជាពិសេសទៅទៀត ការមកកំសាន្ដនៅទីនេះ បានធ្វើឱ្យអារម្មណ៍ពួកគាត់មានភាពស្រស់ថ្លា បំបាត់នូវភាពស្មុកស្មាញ...

ព័ត៌មានលំអិត

មន្ត្រីសណ្ដាប់ធ្នាប់ថាការចតយានជំនះឱ្យមានរបៀបរៀបរយ គឺជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ

ភ្ញៀវទេសចរជាតិ និងអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ដែលបានយកយានយន្តរបស់ខ្លួនចូលទៅចតនៅក្នុងទីចំណតដែលបានរៀបចំ នឹងជួយសម្រួលដល់សណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសបញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ដោយយថាហេតុនៅលើដងផ្លូវផងដែរ។ លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែកញ្ញានេះថា ជារៀងរាល់ថ្ងៃកិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់ គឺតែងតែរៀបចំការចតយានយន្ត រ៉ឺម៉ក ម៉ូតូ ឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ ចំពោះមុខ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ...

ព័ត៌មានលំអិត

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

ក្រុមការងារជួសជុលនៅការដ្ឋានជ្រុងនិរតី នៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញ ម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត ធ្វើយ៉ាងណាឲ្យត្រូវទៅតាមលំនាំដើមវិញ និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទ និងគោរពតាមធម្មនុញ្ញអង្គរផង។ លោក ឆម ប្រុញ អ្នកជួសជុលប្រាសាទខាងលើ បានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា...

ព័ត៌មានលំអិត

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន១១៨នាក់ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីមេរៀនកន្លងមក ដែលកម្មសិក្សានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកបណ្ឌិត កុល សារូ...

ព័ត៌មានលំអិត

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីស្ថិតនៅដំណាក់កាលទី២។ បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានខាងលើ លោកស្រី នេត ស៊ីមន បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា ដំណាក់កាលទី២ នៃការងារជួសជុល គឺត្រូវប្រើ ២ដំណាក់កាល។ ដំណាក់កាលទី១ គឺសិក្សាទាំងរូបរាង ទម្រង់នៃស្ថានភាពរបស់ខ្លោងទ្វាររួចហើយ ព្រមទាំងបានប្រមូលព័ត៌មាន និងរៀបចំឯកសាររួចរាល់ដែរ។ ចំណែកដំណាក់កាលទី២ គឺចាប់ផ្តើមអនុវត្តគម្រោងជួសជុលតែម្តង...

ព័ត៌មានលំអិត

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

នៅរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះ ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសបើកពិធីសម្ពោធជាផ្លូវការហើយ នៅបរិវេណអតីតផ្សារ ផាមកុងទីន័រ ទល់មុខសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត
Page 33 of 112 1 32 33 34 112

Recommended

សូម Like និង Follow ពួកយើង