ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប មានថេរដីកាថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមាតាបិតា អាណាព្យាបាលរបស់យើងជាព្រះរស់ គឺជាព្រះដែលនៅកៀកជិតមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ។ ព្រះអង្គមានសង្ឃដិកាបន្ថែមថា ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ...
ព័ត៌មានលំអិតស្របពេលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ឌាប់ធ្នាប់សង្គម ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ និងសង្គមធម៌ នេះបើតាមការលើកឡើង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណព្រះលានជល់ដំរី នាព្រឹកថ្ងៃទី១៤ ខែមេសា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យដោយកម្ពុជាត្រូវបានកត់ត្រាជាផ្លូវការសារថ្មីចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សុនដែលមានចំនួនច្រើនជាងគេ នាវេលាម៉ោង ១០៖៣៦ ព្រឹក ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩ នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្រ្តីអង្គរសង្ក្រាន្ត។ កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំ...
ព័ត៌មានលំអិតអ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១លាន២សែននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃទី៣ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា មានអ្នកទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦...
ព័ត៌មានលំអិតដូចការគ្រោងទុករថយន្តក្រុងចំនួន ១០០គ្រឿង ផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន សម្រាប់ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប បានធ្វើដំណើរមកដល់ចំណតក្នុងបរិវេណមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ជាបន្តបន្ទាប់ ដែលរៀបចំដោយអាជ្ញាធរខេត្តសៀមរាប នៅប្រមាណម៉ោង១២រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ តាមការបញ្ជាក់ពីអ្នកបើកបររថយន្តក្រុង រថយន្តដែលបានធ្វើដំណើរមកនេះ មាន២ប្រភេទ គឺប្រភេទទី១ ដាក់អ្នកដំណើរសរុបបាន ២២នាក់...
ព័ត៌មានលំអិតគណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាសនៅរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ ថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក ដែលមានចំនួនដល់ទៅ៣.៩១៧.៨០៥បេះដូង។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា មានប្រសាសន៍ថា៖ ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។ ឯកត្តម...
ព័ត៌មានលំអិតក្រុមលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានដឹកនាំសិស្សានុសិស្សរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលឆាប់ៗខាងមុខ ហើយក៏ដើម្បីអភិរក្សប្រពៃណីវប្បធម៌ ព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលកម្មវិធីនេះមានរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក កៃ គង់ គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្វាយធំ និងជាអ្នករៀបចំកកម្មវិធី បានឱ្យដឹងថា...
ព័ត៌មានលំអិតបន្ទាប់បានឃើញក្រុមកាងារអង្គរសង្ក្រាន្ដបាននឹងកំពុងមមាញឹកក្នុងតុបតែងលម្អនូវសំណង់ទីតាំងកម្មវិធី ខណៈដែល កម្មវិធីអង្គរសង្ក្រាន្ដនិមួយៗ អ្នកទេសចរមួយចំនួន បានសម្ដែងការរីករាយនិងគាំទ្រយ៉ាងខ្លាំង ដោយត្រៀមចូលរួមកំសាន្ដនូវព្រឹត្ដិការណ៍នេះ។ពួកគាត់លើកឡើងថា មហាព្រឹត្ដការណ៍នេះ នឹងទាក់ទាញអ្នកទេសចរព្រមទាំងបានលើកកម្ពស់នូវវប្បធម៌ អរិយធម៌របស់ខ្មែរ កាន់តែខ្ពស់នៅលើពិភពលោក។ លោក តាំង ភីងភីង អ្នកទេសចរមកពីខេត្ដបន្ទាយមានជ័យ បានលើកឡើងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣នេះ គឺជាមោទកភាពជាតិមួយ ដែលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានស្វែងយល់នូវវប្បធម៌...
ព័ត៌មានលំអិតយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៣នេះ បានបង្ហាញថា សម្រាប់រយៈពល៣ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមីនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរចំនួន ២៣៦ ៣៤១នាក់ កើនឡើងជាង១០០០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទទួលបានប្រាក់ចំណូលចំនួន ១១ ១៣៥ ៤៩២ ដុល្លារអាមេរិក កើនឡើងជាង ១០០០ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា...
ព័ត៌មានលំអិតឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០២៣នេះថា សំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន៩០ភាគហើយ ហើយពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក។ ឯកឧត្តមបាន អំពាវនាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកកម្សាន្តសប្បាយជុំគ្នា នៅអង្គរសង្ក្រាន្តទាំងអស់ជាមហាគ្រួសារខ្មែរ ពីព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ នេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ជាពិសេស នៅតាមទីតាំងភូមិ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.