នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប នៃប្រទេសកម្ពុជា តាមយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងហាហូយ នៃប្រទេសវៀតណាមហើយ បន្ទាប់ពីពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា ពីវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប បានប្រកាសបើកដំណើរការជាផ្លូវការហើយ ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា...
ព័ត៌មានលំអិតអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង៨ពាន់នាក់បានចូលមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា នាថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប បានមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តមានចំនួនប្រមាណ ៨.៧២៦ នាក់ ។ លោកឲ្យដឹងថា ក្នុងចំណោមនោះអ្នកទេសចរជាតិ...
ព័ត៌មានលំអិតនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC Preah Vihear បានរៀបចំសន្និសីទអន្តរជាតិពិសេសមួយ ស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប ដែលអញ្ជើញជាអធិបតីពី លោកជំទាវ ឌីវីយ៉ានី អ៊ូតា ខបប្រាន (Divyani Utar Khobrante) អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា...
ព័ត៌មានលំអិតនៅវេលាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងមកដល់ទឹកដីដ៏បវរនៃខេត្តសៀមរាប ដើម្បីយាងក្នុងព្រះរាជពិធីព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ មានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ...
ព័ត៌មានលំអិតអ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការយកស្រទបចេកមកឆ្លាក់រំលេចចេញជាក្បូរក្បាច់រចនា សម្រាប់ធ្វើជាគ្រឿងលំអគឺជាសិល្បៈម្យ៉ាងដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាច្រើនជំនាន់មកហើយ ទាំងនៅក្នុងព្រះរាជពិធីនិងបុណ្យទានផ្សេងៗទៅតាមប្រពៃណី ព្រោះការឆ្លាក់ក្បាច់លើស្រទបចេក រំលេចចេញក្បូរក្បាច់ ភ្ញីផ្កានេះ ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់ដាក់ជាដង្វាយចំពោះទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។ លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ...
ព័ត៌មានលំអិតមន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា។វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) ដែលធ្វើមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះ ដើម្បីឱ្យមន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា មានចំណេះអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។...
ព័ត៌មានលំអិតទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០២៣ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិបានឃើញ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា បានសម្រេចការងារបានប្រមាណ ៨០ភាគរយហើយ។ សូមជម្រាបថា កម្មវិធីភូមិខ្ញុំមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា...
ព័ត៌មានលំអិតបដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ ក្នុងរចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ មានកម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ បានបាក់បែកជា៦បំណែកផ្សេងៗគ្នា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.