គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ និងប្រាសាទកោះកេរ រយ:ពេលមួយខែ មានចំនួនជាង ៧ម៉ឺននាក់ និងទទួលថវិកាពីការលក់សំបុត្រជាង ៣លានដុល្លា បើធៀបនឹងឆ្នាំ២០២២កើនឡើងជាង ៩០០ភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកុម្ភ: ដល់ថ្ងៃទី២៨...
ព័ត៌មានលំអិតតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ...
ព័ត៌មានលំអិតមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម បន្ទាប់ពីការងារជួសជុលបានចប់ជាស្ថាពរ។ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ការងារជួសជុលនេះ ក្រុមអ្នកេជំនាញបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ចាន់...
ព័ត៌មានលំអិតសៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខាងមុខនេះ វិញ្ញាសារចំនួន២ គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង(Beyond the Games) នឹងត្រូវប្រារព្ធឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក។ ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួននៅក្នុងការចូលរួមបំបែកកំណត់ត្រាពិភពលោកចំនួន២វិញ្ញាសារ គឺការរាំម៉ាឌីហ្សូន...
ព័ត៌មានលំអិតព្រះពុទ្ធបាទខាងស្ដាំ កសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦ នៃគ្រីស្តសករាជ និងជាកេរដំណែលសល់ក្រោយពីសម័យអង្គរ ត្រូវបានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតក្នុងក្រុងសៀមរាប ដាក់តាំងជូនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ សិក្សា ស្វែងយល់ ពីការគោរពសាសនា សិល្បៈ និងប្រវត្តិសាស្ត្រ កាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គុទេសក៍...
ព័ត៌មានលំអិតសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថាសមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ...
ព័ត៌មានលំអិតមន្ដ្រីនៃក្រសួងទេសចរណ៍ បានជំរុញទៅម្ចាស់ទីតាំងបម្រើសេវាទេសចរណ៍នៅក្នុងខេត្តសៀមរាប ត្រៀមខ្លួនឲ្យបានរួចរាល់នូវសេវាកម្មផ្សេងៗ ដើម្បីទទួលភ្ញៀវទេសចរជនជាតិចិន ដែលនឹងសម្រុកមកនៅខែមីនា ខណៈនៅឆ្នាំនេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវចិនប្រមាណពី ៨០ម៉ឺន ទៅ១លាននាក់។ ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីត្រៀមទទួលភ្ញៀវទេសចរចិន China Ready កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន...
ព័ត៌មានលំអិតនាថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំ ស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាព ពីលោកស្រី ម៉ននី រង្សី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានការចូលរួមពីអភិបាលក្រុង...
ព័ត៌មានលំអិតបើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនានៅសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife and Aquarium) ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីធ្វើការស្វែងយល់ពីការរស់នៅរបស់សត្វកម្រដែលកំពុងមានវត្តមាននៅក្នុងសួនសត្វដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.