វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមនឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការយកទៅដាក់នៅកន្លែងដើមវិញនេះ ក្រោយពីចម្លាក់តោមួយគូរនោះ បានឃ្លាតចាកឆ្ងាយពីទីតាំងដើមប្រមាណ ២៥ឆ្នាំ ដោយរក្សាបាននូវទម្រង់ដើមលើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។ លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។ ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន...

ព័ត៌មានលំអិត

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុ ផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង ២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ដូចការគ្រោងទុក។ ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ហើយៗការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណនេះ ត្រូវរៀបតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល ២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។ អ្នកស្រី នង...

ព័ត៌មានលំអិត

ពលរដ្ឋរីករាយនឹងការដើរកំសាន្ដក្នុងពិធីអុំទូកចេញព្រះវស្សានៅខេត្ដសៀមរាប បន្ទាប់ពីខកខានដោយសារជំងឺកូវីដ-១៩

ប្រជាពលរដ្ឋជាច្រើនកុះករ បានសម្ដែងការសប្បាយរីករាយក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានរៀបចំឡើងដោយ ព្រះសង្ឃវត្ដអារញ្ញសាគរ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកភូមិដែលមានតាំងពីយូរលង់។ ពួកគាត់បានលើកឡើងថា ពិធីប្រណាំងទូកបែបលក្ខណៈប្រពៃណីខ្នាតតូច បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទៅទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារពីការបង្កើតការលក់ដូរនៅក្នុងពិធី។ ចំពោះការបង្កើតកម្មវិធីសប្បាយៗនេះបង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការឆ្លងជំងឺកូវីដ-១៩ហើយ ព្រោះអ្នកដើរកំសាន្ដមិនសូវមានការពាក់ម៉ាស់នោះទេ ជាពិសេសពិធីអុំទូកនេះបានបង្ហាញថា...

ព័ត៌មានលំអិត

ខ្លោងទ្វារខាងកើត នៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញ ក្រោយបញ្ចប់ការងារជួសជុល 

ខ្លោងទ្វារអគារព្រះឥសូរ ដែលស្ថិតនៅជ្រុងឥសាន នៃប្រាង្គកណ្តាល របស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយ:ពេល ដើម្បីធ្វើការជួសជុល។លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែតុលានេះថា  បន្ទាប់ពីរៀបចំរបាយការណ៍ដាក់ឆ្លងគណកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គររួចមក (ICC-Angkor) និងក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត...

ព័ត៌មានលំអិត

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។ លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ...

ព័ត៌មានលំអិត

ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ព្រះចៅអធិការវត្តអារញ្ញសាគរ សហការជាមួយអាជ្ញាធរសង្កាត់សៀមរាប សង្កាត់សាលាកំរើក សង្កាត់ជ្រាវ និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ខេត្តសៀមរាប បានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកភូមិ ដែលមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន សសយកខេត្ត ក្រុង  អាជីវករ និងសប្បុរសជននានា ដោយបានបរិច្ចាគធនធានផ្ទាល់ខ្លួនទៅតាមសទ្ធាជ្រះថ្លាមានថវិកា និងភេសជ្ជ:...

ព័ត៌មានលំអិត

ទេសចរវត្តអារាម ជាផលិតផលទេសចរណ៍មួយដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានា នៅក្នុងខេត្ត !

ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងចាប់ផ្តើមឃើញភ្ញៀវបរទេសហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាបតែម្តង។ ជាក់ស្តែង នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរចាប់ពី១០ជើង ទៅ១២ជើង...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោល ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។ លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ...

ព័ត៌មានលំអិត

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

មន្ដ្រីជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ខ្លោងទ្វារតាកាវ ខាងលិចប្រាសាទបាយ័ន នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់ ខណៈដែលក្លោងទ្វារផ្សេងទៀតនៃប្រាសាទក្រុងអង្គរធំ បាននឹងកំពុងទាក់ទាញអ្នកទេសចរជាហូរហែរ។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល...

ព័ត៌មានលំអិត
Page 51 of 112 1 50 51 52 112

Recommended

សូម Like និង Follow ពួកយើង