វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ដល់គ្រូបង្គោលអាស៊ាន លើស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា ដោយបានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ជូនដល់ គ្រូបង្គោលស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានលើកទី២ រយៈពេលពីរថ្ងៃគឺថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងវត្តមានប្រតិភូក្រសួង ដោយមានសិក្ខាកាមមកពីប្រទេសក្នុងតំបន់សហគមន៍អាស៊ាន សរុបចំនួន ៥៤រូប។ សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងជួយឲ្យសិក្ខាកាមដែលចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹង...

ព័ត៌មានលំអិត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាថ្នាក់ភូមិភាគស្តីពីការផ្សព្វផ្សាយសន្ធិសញ្ញា និងអនុសញ្ញានានាដែលកម្ពុជាបានចូលជាភាគី និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ក្រោមអធិបតីភាពឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត រួមទាំងលោកលោកស្រី ជាសិល្បករសិល្បការិនី និងប្អូនៗនិស្សិតជាច្រើននាក់។ ឯកឧត្តម...

ព័ត៌មានលំអិត

ប្រាសាទចៅស្រីវិបុល ដែលនៅក្រៅតំបន់ការពារអង្គរ បានងើបផុតពីការបាក់បែក

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាទើបតែបានបញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចរបស់ប្រាសាទចៅស្រីវិបុលកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីប្រាសាទបុរាណ នៅក្រៅតំបន់ឧទ្យានអង្គរមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងដួលរលំអស់មួយផ្នែកធំជាយូរមកហើយ។ ដំណើរការជួសជុលតួខ្លោងទ្វារទាំងមូល បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ ដោយប្រើរយៈពេលជិត ២ឆ្នាំ ដែលក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្ត អាណាស្ទីឡូស (Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់ ពុកផុយ ហើយរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម បានសំរេចនាដើមឆ្នាំ២០២២នេះ។ ប្រាសាទចៅស្រីវិបុលរងការខូចខាតជាច្រើនអន្លើ ដោយសារសង្រ្គាម...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើចំនួន ១,៤០០ដើម និងប្រលែងកូនត្រីចំនួន ៤,៣០០ក្បាល នៅក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការបង្កើតសមាគមមួយនេះឡើង។ ពិធីនេះដែរប្រព្រឹត្តិទៅក្រោមវត្តមាន លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹកស្ពានហាលនៃស្រះស្រង់ ត្រូវបានបញ្ចប់ដោយជោគជ័យ

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ដែលទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល ៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។ បើតាមលោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលខាងលើនេះ បានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា ការងារជួសជុលស្ពានហាល របស់កំពង់ទឹកនេះ...

ព័ត៌មានលំអិត

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះ ឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។ ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នោះ គឺក្រុមអ្នកអភិរក្ស បានយកចេញពីរួតព្រះពាន់នៃប្រាសាទអង្គរវត្តទៅរក្សាទុកហើយជួសជុល ព្រមទាំងថែរក្សានៅកន្លែងអភិរក្សអង្គរ ជាយូរមកហើយ។ នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុង ឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមាចំនួន ៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបាន ៧៥ភាគរយហើយ នឹងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២២នេះ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាលសម្រេចប្រមាណ ៧៥ភាគរយហើយ នឹងឈានទៅបញ្ចប់ នៅបំណាច់ឆ្នាំ២០២២ខាងមុខ ។ លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុល កំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។ លោក សយ សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើនដែលត្រូវជួសជុល...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុល កំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។ លោក សយ សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើនដែលត្រូវជួសជុល...

ព័ត៌មានលំអិត

អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

ថ្មភក់រាងបួនជ្រុង ១ដុំ មានទំហំ ៥៣ គុណ ៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ថាជា «ថ្មបញ្ចុះសីមា» ត្រូវបានអ្នកជំនាញនៃអាជ្ញាធរអប្សរា ប្រទះឃើញទើនៅលើខ្លោងទ្វារតាកាវ ខណៈដែលក្រុមការងារជំនាញកំពុងធ្វើការរុះរើផ្នែកខាងលើ នៃរចនាសម្ពន្ធសំណង់ខ្លោងទ្វានេះដើម្បីជួសជុល។ ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនានេះថា...

ព័ត៌មានលំអិត
Page 55 of 112 1 54 55 56 112

Recommended

សូម Like និង Follow ពួកយើង