វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាង១លាននាក់ក្នុងរយៈពេល៥ខែឆ្នាំ២០២២

អ្នកជំនាញទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួនជាង១លាននាក់ កើនឡើងជាង ៧៤៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ មានចំនួនប្រមាណជាង ១២១.០០០ នាក់ ។ យោងតាមរបាយការណ៍លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា...

ព័ត៌មានលំអិត

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើទិវា យោគៈអន្ដរជាតិលើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ១៩ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiya Kutumbakam ដែលមានន័យថា "ពិភពលោកគឺជាគ្រួសារតែមួយ”។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២០ខែមិថុនានេះថា គម្រោងជួសជុលស្ពានតាអោងនៅដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ ទោះបីមានឧបសគ្គខ្លះៗកំឡុងពេលជួសជុលក៏ដោយ ដែលការងារនេះមានរយៈពេល៣ខែ ចាប់ផ្តើមតាំងពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២២នេះ ហើយការជួសជុលស្ពានតាអោងក្នុងដំណាក់កាលទី២នេះ ផ្តោតសំខាន់ផ្នែកខាងត្បូងនៃស្ពាន ជួសជុលពង្រឹងជញ្ជាំងប្រេះហែក១កន្លែង និងសសរស្ពានដែលបានរលុះធ្លាក់២កន្លែង និងបង្កាន់ដៃនាគប្រវែង៧០មែត្រ។ លោក...

ព័ត៌មានលំអិត

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន ៤៩នាក់ ដែលរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ហើយ ជាមួយនឹងទទួលបានជោគជ័យគួរជាទីមោទនៈ។ មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់សិក្ខាសាលានេះឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលបំណែកទេវតាទាញព្រ័ត្រ ដែលរកឃើញក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ ដើម្បីរងចាំការជួសជុលបន្ត

កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វារតាកាវកាលពីពេលថ្មីៗនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រ ដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើង និងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ បំណែករូបទាំងអស់នេះដែរ ត្រូវបានចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។ បើតាមអ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ...

ព័ត៌មានលំអិត

ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩

ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ និងយុទ្ធនាការទិញផលិតផលខ្មែរ ដែលមានរយៈពេល៤ថ្ងៃចាប់ពី រសៀលថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ បានចាប់បើកដំណើរការជាផ្លូវការហើយនៅក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាប ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឱ្យមានភាពរស់រវើក ការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន។ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បំពេញបន្ថែមលើការងារជួសជុល កែលម្អខ្លោងទ្វារប្រាសាទតានៃឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើត របស់ប្រាសាទតានៃ មានដូចជា ការងារដាប់ឆ្លាក់សសរពេជ្រទាំង៤ជ្រុងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់ និងខូចខាតមិនអាចប្រើវិញបាន ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែមនូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីខ្លោងទ្វារ។ ក្នុងនោះ ក្រុមការងារបានដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និងបិតបាយអរត្រង់ចន្លោះមុខតំណថ្មដំបូល ជៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យដល់គ្រឹះប្រាសាទ ព្រមទាំងកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណខ្លោងទ្វារ។ លោក ថៃ...

ព័ត៌មានលំអិត

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

លោក តាំង គ្រុយ ជាពលរដ្ឋរស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយមានសំណើពីអាជ្ញាធរជាតិអប្សរា និងក្នុងបំណងរួមចំណែកធ្វើអ្វីសម្រាប់សង្គមជាតិផង កាលពីឆ្នាំ២០១២ លោកបានសម្រេចផ្តល់ដីផ្ទាល់ខ្លួនរបស់លោក ដែលកំពុងអាស្រ័យផល ឱ្យអាជ្ញាធរស្ដារប្រឡាយបុរាណ ក៏ដូចជាបង្កើតប្រភពទឹកខ្វាត់ខ្វែងនៅតំបន់នោះ។ លោករំឭកថា៖« ខ្ញុំគិតថាទីតាំងនេះ មិនមែនជារបស់បុគ្គលផ្តាច់មុខទេ...

ព័ត៌មានលំអិត

អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ

គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ២០ភាគរយហើយ ដែលកិច្ចការជួសជុលអភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។ លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទ អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មី ចំនួន២ខ្សែ៖ គឺខ្សែទី១ នៅប្រាសាទចៅសាយទេវតា និងទី២ នៅប្រាសាទធម្មនន្ទ។ លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនា នៅក្នុងរមណីយដ្ឋានអង្គរ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត
Page 56 of 112 1 55 56 57 112

Recommended

សូម Like និង Follow ពួកយើង