វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុល នៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង ១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយ និងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដម គឹម សុធិន បន្តថា...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា«រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចគ្រោងនឹង បញ្ចប់ការជួសជុលចុងខែមេសានេះ បន្ទាប់ពីការជួសជុលរួចរាល់ កាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ ចំពោះគម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល ១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗ ដែលនៅសេសសល់ប៉ុណ្ណោះ ហើយគម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ នេះបើតាមការបញ្ចាក់របស់លោក...

ព័ត៌មានលំអិត

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

កាលពីរសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា កម្ពុជា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណ:កម្មការទី៩...

ព័ត៌មានលំអិត

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងលោក នីស៊ីណុ គេន(Nishino Ken) នាយកគ្រប់គ្រងក្រុមហ៊ុន នីផុនកូអ៊ី(Nippon Koei) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នានៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងរកដំណើរកម្សាន្ត។ ពិធីចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែចេត្រ ជាថ្ងៃដ៏នក្ខតឬក និងជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របនឹងខេត្តនេះ មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ផងដែរ។ ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ យើងសង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

សម្រាប់ថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជា ១៧៧,៤៨៧នាក់ មកទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ម្សិលមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ! តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ក្នុងថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន

ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកស្វាយលើ ខេត្ដសៀមរាប បាននំាចូលរួមសប្បាយរីករាយលេងល្បែងកំសាន្ដប្រជាប្រិយ ដោយពួកគាត់តុបតែងខ្លួន និងស្លៀកសំលៀកបំពាក់របៀបខ្មែរបុរាណ លេងកំសាន្ដ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ និងដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ទីតាំងដែលបានរៀបចំកំសាន្ដក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ធ្វើឡើងនៅសួនផ្កាធិស័ក្ដិជើងភ្នំគូលេន ខេត្ដសៀមរាប។ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ បានសម្ដែងការសប្បាយចិត្ដ ចំពោះការផ្ដល់ការបង្កើតការសប្បាយដោយមានលេងល្បែងប្រជាប្រិយ នៅតំបន់ជនបទនាជើងភ្នំគូលេននេះ។ ពួកគាត់ថា ល្បែងប្រពៃណីវប្បធម៌ខ្មែរ គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយភាគីឥណ្ឌា បានកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត និងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសានេះថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម កសាងឡើងតាំងពីអំឡុងសតវត្សទី១២ នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។...

ព័ត៌មានលំអិត

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ...

ព័ត៌មានលំអិត

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

តំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតខាងកើតជាប់ជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ គឺ “សួនផ្កាធិស័ក្ដិ” ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ពីខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ រួមមានសួនផ្កាចំរុះពណ៌ ដែលមានទំហំប្រមាណ ៣ហិកតា បោះតង់លក្ខណៈគ្រួសារ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងគំនូរពីបុរាណ កន្លែងក្មេងលេងកំសាន្ដ ជិះកង់ឡើងភ្នំ។...

ព័ត៌មានលំអិត
Page 59 of 112 1 58 59 60 112

Recommended

សូម Like និង Follow ពួកយើង