វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នៅបរិវេណខាងមុខប្រាសាទភ្នំបាខែង មានរៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា ក្រោមការផ្ដួចផ្ដើមឡើងដោយមានសទ្ធាជ្រះថ្លារបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរជាតិអប្សរា។ ពិធីនេះប្រព្រឹត្តិទៅក្រោមការនិមន្តចូលរួមរបស់ព្រះសង្ឃ និងអញ្ជើញចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា នាងវិសាខា...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ត្រូវបានប្រារព្ធពិធីបិទផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍វាយកូនហ្គោល ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរចូលមកកម្ពុជា ដែលរៀបចំដោយ រដ្ឋបាលខេត្ត សហការជាមួយក្រសួងទេសចរណ៍។ ការរៀបចំព្រឹត្តិការណ៍វាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅលើទឹកដីសៀមរាប-អង្គរនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ដោយសម្តេច អញ្ជើញជាធិបតីបើកការប្រកួតកីឡានេះ នាព្រឹកថ្ងៃទី១០ ខែធ្នូ...

ព័ត៌មានលំអិត

ក្រសួងវប្បធម៌ ប្រារព្ធបើកព្រឹត្ដិការណ៍អបអរទីក្រុងសៀមរាបជាទីក្រុងអាស៊ាន នៅសួនច្បារមុខប្រាសាទអង្គរវត្ត !

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំបើកព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ។ព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ២០២១នេះ ដោយមានការចូលរួមពីអាជ្ញាធរខេត្ដសៀមរាបផងដែរ។ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន និងជាការបង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ក្នុងបំណងដើម្បីកិច្ចការអភិរក្សប្រាសាទ ដែលជាមរតកដ៏សំខាន់សម្រាប់ប្រជាជាតិយើង។...

ព័ត៌មានលំអិត

គណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត, លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្ត, លោកទិព្វ...

ព័ត៌មានលំអិត

សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការ

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៏មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២

កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជំហានទី២ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍មហោស្រព សិល្បៈអន្តរជាតិអង្គរ ក្នុងក្រុងសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ីយ៉ុន សុភារិទ្ឋ អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី...

ព័ត៌មានលំអិត

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងប្រទេសនៅតែបន្តសកម្មភាពធ្វើដំណើរកម្សាន្តតាមកន្លែងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ក៏ដូចតាមបណ្តាស្រុកមួយចំនួន ហាក់មានកើនឡើងជាខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ។ ជាមួយគ្នានោះ ស្រុកស្រីស្នំ ក៏ស្ថិក្នុងចំណោមស្រុកគោលដៅទេសចរ នៃខេត្តប៉ែកពាយ័ព្យមួយ ដែលមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាល បានសម្រេចទទួលយកភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យចូលក្នុងប្រទេស។ បើតាមលោក ជា រតន ស្ថាបនិករមណីដ្ឋានស្រីស្នំភូមិខ្ញុំ បានលើកឡើងថា រមណីយដ្ឋានស្រីស្នំភូមិខ្ញុំ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។ បើតាមកញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។ គម្រោងជួសជុលខ្លោងទ្វាតាកាវ...

ព័ត៌មានលំអិត
Page 66 of 112 1 65 66 67 112

Recommended

សូម Like និង Follow ពួកយើង