វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ដែលហៅកាត់ថា SOP តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិននា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុករយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី ដែលកម្មវិធីដាល់អំបុក នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់ ក្នុងឃុំព្រះដាក់ រួមជាមួយសហគមន៍ទេសចរណ៍នានា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ

អភិបាលខេត្តសៀមរាបអះអាងថា ដើមឆ្នាំ២០២២ខាងមុខ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញឿវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប នឹងមានសកម្មភាពកក់ត្រាចំនួនភ្ញៀវឡើងវិញ ជាមួយនឹងការរំពឹងទុកថា កំពង់ផែចុងឃ្នៀស នឹងត្រូវអភិវឌ្ឍន៍ស្របតាបតាមស្តង់ដាកំពង់ផែទេសចរណ៍ បំពាក់ដោយសម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។ កំពង់ផែចុងឃ្នៀស ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជម្រុញ ឲ្យមានការចាប់ផ្តើមជាថ្មី រៀបចំឡើងវិញបន្ទាប់ពីមានភាពអសកម្មក្នុងវិបត្តិកូវីដ-១៩កន្លងមក ដើម្បីត្រៀមលក្ខណៈឲ្យបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព...

ព័ត៌មានលំអិត

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។ បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។ កូនខ្មែរជំនាន់នេះ បានចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។...

ព័ត៌មានលំអិត

អាជ្ញាធរចាប់ផ្តើមស្តារត្រពាំងហែផ្កា ដើម្បីប្រែក្លាយត្រពាំងបុរាណមួយនេះទៅជារមណីយដ្ឋានទេសចរណ៍

អាជ្ញាធរសង្កាត់ជ្រាវ បានចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណមួយ ឈ្មោះត្រពាំង´ហែផ្កា ដើម្បីរៀបចំទីនោះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះថា ត្រពាំងហែផ្កា នេះមានទំហំជាង៦ហិកតា និងមានដីចំណីត្រពាំងទទឹង៥០ម៉ែត្រព័ទ្ធជុំវិញ ស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ត្រពាំងនេះនឹងត្រូវជីកស្តារជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំង កម្ពស់កន្លះម៉ែត្រទៅ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយៈពេលជិត២០ឆ្នាំ ខ្លួនបានដាំដើមឈើជាង២លានដើម ក្នុងរមណីយដ្ឋានអង្គរ

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន បានរួមគ្នាដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែងក្នុងរមណីយដ្ឋានអង្គរ ដើម្បីលើកកំពស់និងសោភណ្ឌភាពប្រាង្គប្រាសាទបុរាណ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរនេះ ដោយចាប់ពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១៧ឆ្នាំ មានកូនឈើប្រមាណ២លានដើមហើយ...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នៅសាលប្រជុំនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើ សូចនាករ និតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាបចំនួនប្រមាណជាង៣០រូប ។ លោក ង៉ូវ...

ព័ត៌មានលំអិត

តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

រមណីយដ្ឋានទេសចរណ៍មួយកន្លែងមានឈ្មោះថា ទឹកធ្លាក់ពាក់ស្នែងអង្គរធំ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ ដោយមានកន្លែងទស្សនាគួរឱ្យទាក់ទាញ និងមានចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅកំសាន្តនៅទីនោះយ៉ាងខ្លាំងជាប់ជាប្រចាំផងដែរ។ បើតាមលោក ស្វាយ សាវង្ស ជាមើលការខុសត្រូវក្នុងរមណីយដ្ឋានមួយនេះ បានបញ្ចាក់ថា រមណីយដ្ឋាន ទឹកធ្លាក់ពាក់ស្នែង មានសក្តានុពលយ៉ាងខ្លាំងទៅលើផ្នែក ទេសចរវប្បធម៍ធម្មជាតិ ព្រោះនៅស្រុកអង្គរធំនេះ មិនទាន់មានរមណីយដ្ឋានច្រើនទេ ហើយកន្លែងនោះលោកទើបចាប់ផ្ដើមរយៈពេល...

ព័ត៌មានលំអិត

អ្នកបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តសៀមរាបក្នុងខែមករាឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង

ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនា កម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្រកាសថាក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ាន បន្ទាប់ពី JICA វាយតម្លៃបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨កន្លងទៅ ហើយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង និង ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។ លោក លី សំរិទ្ធ...

ព័ត៌មានលំអិត
Page 68 of 112 1 67 68 69 112

Recommended

សូម Like និង Follow ពួកយើង