ដើមឈើដែលមានហានីភ័យខ្លាំងដល់ប្រាង្គប្រាសាទបុរាណ ដែលដុះជាប់នឹងរចនាសម្ព័ន្ធប្រាសាទបន្ទាយក្ដី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានក្រុមអ្នកជំនាញព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាធ្វើការកាត់ដកហូតចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រាសាទបុរាណ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមអ្នកជំនាញចម្រុះ នៃអាជ្ញាធរជាតិអប្សរា បានរួមគ្នាចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើម ដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។...
ព័ត៌មានលំអិតស្មៅពើកដ៍ក្រាស់ឃ្មឹកដែលមានអាយុកាលជាច្រើនឆ្នាំ ស្ថិតនៅក្នុងទឹកកស្សិន្ធុក្រុងអង្គរធំ ពីខាងលិច ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារចេញពីកស្សិន្ធុ ដើម្បីអភិរក្ស និងលើកតម្លៃប្រាង្គប្រាសាទបុរាណអោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ ជាពិសេសសម្រួលដល់ប្រព័ន្ធចរន្ដទឹកនៅក្នុងកសិ្សន្ធុ។ បើតាមឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ស្មៅពើកនេះបានដុះក្នុងកស្សិន្ធុក្រុងអង្គរធំ ពីខាងលិចនិងឈាងខាងជើង...
ព័ត៌មានលំអិតរមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា តទៅបន្ទាប់ពីរមណីដ្ឋានដែលសំបូរប្រាង្គប្រាសាទមួយនេះ បានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវវីដ-១៩។ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ការបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។...
ព័ត៌មានលំអិតបើទោះបីជានៅក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាលបានបិទការចូលទស្សនានៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសក្តី ក៏ក្រុមការងាររបស់អាជ្ញាធរដែលមានភារៈកិច្ចគ្រប់គ្រងរមណីដ្ឋានអង្គរ នៅតែមានសកម្មភាពនៅគ្រប់គោលដៅទាំងអស់។ បើតាមលោក សេង សុធារ៉ា ប្រធានស្តីទី នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមេសានេះថា គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ លោកបន្តថា ក្រុមការងារប្រចាំការនីមួយៗ...
ព័ត៌មានលំអិតចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។ បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរាបានពន្លឿនការជួសជុលខឿនជ្រុងនិរតីនៅរួតទី៣ នៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនវស្សាដល់ ខណៈដែលរួតប្រាសាទបាយ័ន្តដ៍វៃចំណាស់នេះប្រឈមនឹងហានិភ័យខ្ពស់។ ការជួសជុលនេះបានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគរយហើយ។ កញ្ញ ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។ ទី២...
ព័ត៌មានលំអិតក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដែលប្រើរយ:ពេល២ខែ គឺចាប់ផ្តើមដំណើរការតាំងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេនេះ បន្ទាប់មកក្រុមការងារនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះត្រូវជីកកាយយកល្បាប់ភក់ចេញពីបាតស្រះជម្រៅ ១ ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ដែលមានទទឹង ១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ...
ព័ត៌មានលំអិតកាលពីពេលថ្មីៗនេះ ព្រះតេជគុណ ផា ប៊ុនថៃ ព្រះគ្រូចៅអធិការវត្ដរតនៈ ហៅវត្ដចាស់ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប បានបង្ហាញពីកន្លែងទេសចរណ៍ដ៍ស្រស់ស្អាតមួយកន្លែង ដែលអាចទេសចរណ៍ទៅទស្សនាថ្ងៃរៈ និងជាកន្លែងអ្នកទេសចរទៅបោះតង់កំសាន្ដបានល្អប្រសើរផងដែរ ជាពិសេសកន្លែងនោះ មានរូបចម្លាក់ពីប្រវត្ដិសាស្ដ្របុរាណ សម្រាប់ឱ្យទេសចរណ៍សិក្សាស្វែងយល់ងដែរ។ ព្រះតេជគុណ ផា ប៊ុនថៃ បានមានថេរដីកាថា ទីកន្លែងទស្សនាថ្ងៃរះនេះ...
ព័ត៌មានលំអិតរថយន្តទំនើបសល់ពីសម័យមុនៗដែលមានអាយុចាប់ពី៣៥ឆ្នាំ ដល់៦០ឆ្នាំវាមិនត្រឹមតែមិនត្រូវបានគេបំភ្លេចចោលនោះទេ ក៏ប៉ុន្តែវាត្រូវបានក្លាយជារថយន្តដ៏មានចំណាប់អារម្មណ៍ទៀតផងក្នុងវិស័យទេសចរណ៍។ បើតាមលោក រស់ សាយ នាយកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ វីរតន៏ លំដាប់អន្តរជាតិ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសណ្ឋាគារនេះមានវត្តមានរថយន្តទំនើបសល់ពីសម័យបូរាណចំនួន៧គ្រឿង។ នៅក្នុងឆ្នាំ២០១៥ សណ្ឋាគារឯកជនមួយនេះ បង្កើតឡើងរួមគ្នាដោយវិនិយោគិនខ្មែរនិងបារាំង ដោយមានរែរថយន្តបូរាណតែមួយគ្រឿងប៉ុណ្ណោះ ដាក់តាំងបង្ហាញភ្ញៀវដោយក្តីស្រឡាញ់...
ព័ត៌មានលំអិតវត្ថុបុរាណ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុង ក្នុងភូមិ គោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាល នៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បំណែកព្រះសិរធ្វើពីថ្មភក់ ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.