វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បានថ្លែងការកោតសរសើរ និងបង្ហាញនូវភាពស្ងប់ស្ញែង ចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលបុព្វបុរសខ្មែរនាសម័យអង្គរ បានកសាងឡើង និងបានបន្សល់ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ និងផ្តល់នូវតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌេនីទី លុងហ្កាមហ្គម (DETNITIT LUANGAMKUM) អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមថៃ...

ព័ត៌មានលំអិត

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

ក្រុមការងារគម្រោងតុក្កតាយក្ស ដែលជាប្អូនៗកុមារមកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស បាននឹងកំពុងមមាញឹក លើការងាររៀបចំដំឡើងរូបតុក្កតាយក្ស ត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំ ក្នុងក្រុងសៀមរាប នាពេលខាងមុខនេះ ដែលជាព្រឹត្តិការណ៍បង្កើតភាពទាក់ទាញដល់អ្នកទេសចរ និងដើម្បីបង្ហាញពីការឆ្នៃប្រឌិតរបស់កុមារកម្ពុជា ព្រមទាំងបង្ហាញពីអត្ថន័យនៃរូបភាពនីមួយៗ។ លោក អ៊ុន សាវ៉ាន់ តំណាងក្រុមការងារតុក្កតាយក្ស បានឱ្យដឹងថា ការដង្ហែក្បួនតុក្កតាយក្សនៅឆ្នាំ២០២៥ មានចំនួន៩តុក្កតា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ...

ព័ត៌មានលំអិត

អ្នកស្រុកអង្គរ នៅតែបន្ដធ្វើពិធីបែបប្រពៃណីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ

ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក...

ព័ត៌មានលំអិត

ភ្ញៀវទេសចរនិងមគ្គុទេសទេសចរណ៍ បង្ហាញការពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ

ដើម្បីសម្រួលដល់ការផ្ដល់សេវាជនភ្ញៀវទេសចរបរទេស កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ខណៈភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការដាក់ឱ្យដំណើរការនេះ។ ប្រធានសមាគមមគ្គុទេសទេសចរណ៍កម្ពុជា លោក ជ្រុន គឹមសេង បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឱ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេសពួកគាត់អាចទិញសំបុត្រចូលទស្សនានៅកន្លែងដែលគ្រឹះស្ថានអង្គរបានដាក់គោលដៅ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឱ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ហើយចំពោះការដាក់ឱ្យដំណើរការនេះដែរ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ចំនួន២នឹងប្រារព្ធឡើងនៅខែកុម្ភៈ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ដោយដឹកនាំកិច្ចប្រជុំ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ដែលជាទីកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២ ដែលចេញផ្សាយដោយ U.S. News & World Report ខណៈដែលប្រជាពលរដ្ឋ រួមនឹងអ្នកដែលប្រកបរបរក្នុងវិស័យទេសចរណ៍បានបង្ហាញក្ដីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងលទ្ធផលមួយនេះ។ លោក ពិន ពណ្ណរាយ ប្រតិបត្តិករទេសចរណ៍ក្នុងក្រុងសៀមរាប បានបង្ហាញនូវក្ដីរីករាយ និងមានមោទនភាព...

ព័ត៌មានលំអិត

ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីឡើងមាឃ របស់អ្នកស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំនៅដើមខែកុម្ភៈនេះ

ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃ របស់អ្នកស្រុកបាគង ដែលជាទំនៀមទម្លាប់មួយតាំងពូបុរាណមក រៀបចំឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ស្ថិតក្នុងបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះបើតាមការបញ្ជាក់ពីលោកអភិបាលស្រុកប្រាសាទបាគង។ គួរឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែរួមគ្នាប្រារព្ធធ្វើនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។...

ព័ត៌មានលំអិត

ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

បន្ទាប់ពីទស្សនាតំបន់រមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមទេសចរជនជាតិបារាំង ៣៥នាក់ បានបន្តទស្សនកិច្ចនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ ការងារបង្កបង្កើនផល ក៏ដូចជាការស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទផងដែរ។ អ្នកស្រី ALLAIN Charlotte តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អាត់កុមប៉ាញីទ្រីស ប្រទេសបារាំង បានឱ្យដឹងថា នេះជាលើកដំបូងដែលអ្នកស្រីបាននាំទេសចរបារាំងមកទីនេះ...

ព័ត៌មានលំអិត

សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ នាមុខប្រាសាទអង្គរវត្ត

សំណេរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ នៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុតនឹងប្រារព្ធឡើងជាលើកទី២នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ខាងមុខ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាមុខប្រាសាទអង្គរវត្តថ្ងៃទី០៥ ខែមករាឆ្នាំ២០២៥ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណតម្លៃនៃរមណីយដ្ឋានអង្គរ ផ្សាភ្ជាប់ជាមួយការប្រកួតសំណេរអង្គរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ។ លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំសំណេរអង្គរ លើកទី២ នេះមានបេក្ខជនចំនួនជាង១២០០នាក់បានចុះឈ្មោះចូលប្រកួតក្នុងនោះ...

ព័ត៌មានលំអិត

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥

អាជ្ញាធរខេត្ដសៀមរាបឆ្នាំនេះបានរៀបចំសោភ័ណភាព យ៉ាងស្រស់បំព្រង និងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើទៀតដើម្បីអបអរសាទរឆ្លងឆ្នំាសកល ឆ្នាំថ្មី២០២៤ឈានចូល២០២៥ ជាពិសេសរដ្ឋបាលខេត្តបានបំពាក់ឧបករណ៍បាញ់ទឹក និងភ្លើងលោតតាមចង្វាក់ភ្លេង ដែលអាចបាញ់ទឹកបានកម្ពស់ប្រមាណ៨០ម៉ែត្រ និងបំពាក់ភ្លើងចំម្រុះពណ៌លម្អដោយក្បូរក្បាច់ស្រស់ស្អាតតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដូចជាសួនច្បារមុខព្រះរាជដំណាក់ និងនៅតំបន់កំសាន្តផប់ស្ទ្រីត និងមានការរាប់ថយក្រោយ ជាមួយការអុជកាំជ្រួចដើម្បីអបអរសាទរឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៥ផងដែរ។ លើសពីនេះរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានណែនាំដល់ អង្គភាពមន្ទីរពាក់ព័ន្ធរៀបចំកម្មវិធីផ្ទាំងទស្សនីយភាពរបាំប្រពៃណីខ្មែរមួយចំនួនដូចជា ការសម្តែងល្ខោនខោល របាំក្រមា...

ព័ត៌មានលំអិត
Page 9 of 112 1 8 9 10 112

Recommended

សូម Like និង Follow ពួកយើង