រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ទេសនាមហាវេសន្តរជាតក និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដោយកៀងគរបច្ច័យបានជាង ២មុឺនដុល្លារ សម្រាប់ទុកសាងសង់ផ្លូវបេតុង១ខ្សែចូលទៅក្នុងវត្ត។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កម្មវិធីទាំង៣ខាងលើ ប្រារព្ធឡើងក្នុងន័យដើម្បីបង្កើនសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា...
ព័ត៌មានលំអិតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ រួមនឹងការនិមន្តចូលរួមពីព្រះមេគណខេត្ត បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយស្ត្រីម្នាក់ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូ លី ឱ្យបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តអង្គរខាងជើង សង្កាត់នគរធំ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប បានរួមគ្នាប្រារព្ធពិធីបុណ្យតបគុណគ្រូ ដើម្បីរម្លឹក និងតបស្នងនូវឧបការគុណដ៏ធំធេង មិនអាចពណ៌នាបានទៅដល់ព្រះឧទ្ទេសាចារ្យ លោកគ្រូអ្នកគ្រូគ្រប់រូបនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ បានលះបង់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការបង្ហាត់បង្រៀនសមណសិស្ស សិស្សគ្រប់រូបឱ្យបានរួចផុតពីអវិជ្ជា គឺសេចក្តីល្ងង់ខ្លៅ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមព្រះវត្តមាន សម្តេចព្រះព្រហ្មរតនមុនី...
ព័ត៌មានលំអិតគម្រោងទឹកជីវិត ដែលជាគម្រោងទី២ របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ នៅក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រោមព្រះវត្តមាន សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ដោយមានការចូលរួមពី លោកជំទាវ សេង...
ព័ត៌មានលំអិតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ ក្រុមជំនុំមេភូឌីស្វកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី បានចុះធ្វើការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ លោក លន់ សូភី ប្រធានក្រុមជំនុំមេភូឌីស្ទកម្ពុជា និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ដោយមើលពីសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ និងព្យាបាលជំងឺ ក៏ដូចជាការជួយសម្រាលបន្ទុក...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋរងគ្រោះគ្រោះមហន្តរាយដោយធម្មជាតិចំនួន ២៧៣គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផ្នែកជីវភាពបានមួយរយៈពេលខ្លី ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ,...
ព័ត៌មានលំអិតក្នុងពិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់កុមារគោលដៅរបស់គម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប លោកជំទាវ យូ សុភា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមក្នុងការងារទប់ស្កាត់ពលកម្មកុមារ ព្រោះពលកម្មកុមារ គឺជាបញ្ហាលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។...
ព័ត៌មានលំអិតនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ សិស្សានុសិស្សនៃសិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ក្រុងសៀមរាប ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ពីព្រះចៅអធិការវត្តប្រាសាទគោកចក តាមរយៈការបណ្តុះសុជីវធម៌ គុណធម៌ ចរិយាធម៌ ព្រោះពួកគាត់ជាធនធានមនុស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា កម្មវិធីអប់រំសីលធម៌ដល់សិស្សានុសិស្សនេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិចំនួន ៣៥០គ្រួសារ រស់នៅក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ,...
ព័ត៌មានលំអិតសិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះបានទទួលអំណោយជាសំលៀកបំពាក់ និងកង់ ពីសប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្អូនៗទៅសិក្សារៀនសូត្រ។ លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា វិទ្យាល័យនេះមានសិស្សប្រមាណ ៤.០០០នាក់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.