អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានអះអាងថា ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពនេះ និងបានចូលរួមជាផ្នែកមួយចាំបាច់ឈានទៅសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ខណៈដែលសម្តេច បានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។ ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់...
ព័ត៌មានលំអិតក្រុមអ្នកពាក់ព័ន្ធមកពីខេត្តជាប់បឹងទន្លេសាប ចំនួនបី មានខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិសាត់ រួមនឹងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមសម្ពោធនូវគម្រោងថ្មីចំនួន២ ដែលគម្រោងទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាសម្ពោធគម្រោងថ្មីនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន...
ព័ត៌មានលំអិតនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សយ ទិត្យាវង្ស សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...
ព័ត៌មានលំអិតគម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ក្នុងឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ គឺឃុំត្រំាសសរ ឃុំប្រីយ៍ និងឃុំក្លាំងហាយ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ទាំង៣ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ឡាត ស៊ើប ប្រធានគណៈកម្មការលទ្ធកម្មឃុំត្រាំសសរ...
ព័ត៌មានលំអិតផ្លូវលំមួយខ្សែ ដែលមានប្រវែងជាង ៣កីឡូម៉ែត្រ ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលកែលំអឡើងវិញជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួមនឹងវត្តមានប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារចុះជួយមូលដ្ឋានឃុំស្រណាល អាជ្ញាធរមូលដ្ឋាន...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺឃុំព្រះដាក់ និងឃុំខ្នារសណ្តាយ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ភិន ថោង ប្រធានគណៈកម្មការលទ្ធកម្ម ឃុំព្រះដាក់...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំមុខប៉ែន និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំពោធិ៍ទ្រាយ ក្នុងស្រុកពួក ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ថាំង មនោ ប្រធានគណៈកម្មការលទ្ធកម្មឃុំមុខ ប៉ែន បានឲ្យដឹងថា...
ព័ត៌មានលំអិតលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ដោយមានការគាំទ្រពីកងកម្លាំងថ្នាក់ជាតិជាច្រើននាក់ អាជ្ញាធរខេត្តសៀមរាប បានត្រៀមខ្លួននិងគិតគូររួចជាស្រេចនៅក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូម្បីតែភាពចន្លោះប្រហោងត្រឹម១ភាគរយក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដែរ ហើយជាផែនការមួយល្អិតល្អន់ដែលពេលនេះក៏កំពុងអនុវត្ត ។ លោកបន្តថា យើងប្រើកម្លាំងច្រើន តាំងពីក្រុមចរាចរណ៍...
ព័ត៌មានលំអិតកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ ក្នុងនោះមាន ៖ កងពលតូចអន្តរាគមន៍លេខ៥នៃកងពលធំអន្តរាគមន៍លេខ២ប្រចាំទិសទី៣ ឈរជើងនៅ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ជាអង្គភាពសម្ពន្ឋ័មេត្រីភាពរបស់ខេត្ត...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប គឺសង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ទាំង៣ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី ឈិន សាវី ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់គោកចក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.