នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ខេត្តសៀមរាប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “កុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” គឺមានអត្ថន័យស្មើនឹងការព្រមានដល់ជនល្មើសថា បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្សជាដាច់ខាត។ បន្ទាប់ពីការអាក់ខានក្រោមវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ កម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១២ ខែធ្នូ ដើម្បីធ្វើជាយុទ្ធនាការបំផុសការយល់ដឹងអំពីព្រឹត្តិការណ៍...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ

សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ បង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ បន្ថែមទៀតជាចាំបាច់។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងសៀមរាប ឯកឧត្តម...

ព័ត៌មានលំអិត

លោក ពៅ ពិសិដ្ឋ ៖ សិស្សានុសិស្សត្រូវការកត្តា ៣យ៉ាង ដើម្បីជួយជំរុញឱ្យការសិក្សាទទួលបានជោគជ័យ

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិដល់សិស្សចំនួន ១៤៤នាក់ និងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមរបស់សាលាវេសហ្គេតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២០-២០២១ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារអប់រំ លើកឡើថា៖ មានកត្តាបីយ៉ាង ប្រៀបដូចជាមុំត្រីកោណជួយឱ្យវិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យ ក្នុងនោះមាន ទី១ សិស្សានុសិស្សខ្លួនឯង...

ព័ត៌មានលំអិត

គណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត, លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្ត, លោកទិព្វ...

ព័ត៌មានលំអិត

សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការ

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអាជ្ញាធរក្នុងស្រុកក្រឡាញ់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ទន្រ្ទានដែលប៉ះពាល់ដីព្រៃលិចទឹកនៅក្នុងតំបន់៣

ក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងនៅក្នុងក្រឡាញ់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកស្រុកក្រឡាញ់ នៃក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបប្រជុំនិងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាជាមួយភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបប្រជុំ និងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់គម្រោងទីក្រុងឆ្លាតវៃ ជាមួយលោកស្រី Kamei Haruko (កាមេយ ហារូកុ) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក...

ព័ត៌មានលំអិត

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានសម្រេចជាង៩២,៧២ភាគរយហើយ។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋចំនួន ២.០០៩គ្រួសារ រស់នៅក្នុងភូមិចំនួន៤ មាន៖ ភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តសៀមរាប។ ពិធីប្រគល់ និងទទួលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត ប្រាប់ឱ្យអ្នកទន្ទ្រានយកដីព្រៃលិចទឹកនៅខេត្ដសៀមរាប ចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋវិញ !

 អាជ្ញាធរខេត្ដសៀមរាប បាននឹងកំពុងស្រាវជ្រាវ និងស៊ើបអង្កេតជនខិលខូចដែលកាប់ទន្ទ្រានយកដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ត្រូវចូលខ្លួនសារភាព និងធ្វើលិខិតប្រគល់ដីជូនរដ្ឋឡើងវិញឱ្យបានឆាប់ បើពុំនេះទេអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ដោយមិនអាចលើកលែងបានឡើយ។ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មីទី២ ឆ្លងស្ទឹងសៀមរាប នៅវត្ដពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។...

ព័ត៌មានលំអិត
Page 154 of 304 1 153 154 155 304

Recommended

សូម Like និង Follow ពួកយើង