នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យដំណើរការឡើងវិញហើយ នូវទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code ទប់ប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ០៣ទីតាំង គឺ ៖ ១.ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ ,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំង កងកម្លាំងជួរមុខក្នុងស្រុកប្រាសាទបាគង ទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ ប្រភេទ AstraZeneca ពីរាជរដ្ឋាភិបាលហើយ នៅសាលាអនុវិទ្យាល័យហ៊ុន សែន រលួស ក្នុងស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតបើតាមលោក តាន់ ប៊ុនឈឿន ប្រធានក្រុមសន្ដិសុខ និងជាអ្នកដើរទារភាស៊ីផ្សារលើធំថ្មី ក្រុងសៀមរាប បានឱ្យដឹងថា ដើម្បីសុខភាពសុវត្ថិភាព និងដើម្បីទប់ស្កាត់ការឆ្លងជំងឹកូវីដ-១៩ គណៈគ្រប់គ្រងផ្សារ នៅថ្ងៃទី១៣ ខែសីហានេះ បានចាប់ផ្ដើមធ្វើការសំអាតផ្សារ និងបាញ់ថ្នាំសម្លាប់មេរោគ មុននឹងអនុញ្ញាតិឲ្យបងប្អូនអាជីវករចូលលក់ដូរឡើងវិញជាហ៊ានទី១។ ជាមួយគ្នានោះ សម្រាបអាជីវករដូលចូលលក់ដូរក្នុងផ្សារនេះ ត្រូវអនុវត្តឲ្យបាននូវការរក្សាគម្លាតសុវត្ថិភាព ការលក់ដូរប្ដូរវេនគ្នា ពាក់ម៉ាស់ជាប្រចាំ...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់ បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាលើលិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដោយបានដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។ ក្នុងលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី លោក ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា...
ព័ត៌មានលំអិតឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានផែនការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង អនុសាសន៍រណែនារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយដើម្បីសម្រេចបានតាមផែនការនេះ...
ព័ត៌មានលំអិតឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនាពេលនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា...
ព័ត៌មានលំអិតលោក សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ អង្គភាពយោធភូមិភាគទី៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនជាដូសទី៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សានៅផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការរផាកពិន័យធ្ងន់ធ្ងរជាងមុនទៅលើអាជីវករណាដែលមិនពាក់ម៉ាស់ និង ពាក់ម៉ាស់មិនត្រឹមត្រូវ ព្រមទាំងប្រជាពលរដ្ឋណាដែលធ្វើការជួបជុំគ្នាច្រើន ខុសពីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩...
ព័ត៌មានលំអិតស្រះទឹកខាងជើង ជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលជាការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះ នៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយ:ពេល២ឆ្នាំក្រោយ។ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាបនឹងសាកល្បងបើកផ្សារលើធំថ្មី ក្នុងក្រុងសៀមរាបឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ គឺត្រូវប្ដូរវេនគ្នារយៈពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសឯកឧត្តមដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យមើលទីតាំងផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.