នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ភាពឆ្លាតវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលរហូតដល់ពេលនេះបានឈានទៅធ្វើការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ

មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធវិឌីអូ និងចូលរួមជុំផ្ទាល់ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនូវភាពឆ្លាតវ៉ៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវផែនការសកម្មភាពការងារយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកនូវវ៉ាក់សាំង មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើន រហូតដល់ពេលនេះ បានឈានទៅធ្វើការចាក់វ៉ាក់សាំង...

ព័ត៌មានលំអិត

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង២,៦០០ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

បើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តចែកកូនឈើចម្រុះបានសរុបចំនួន ២,៦១០ដើម ជូនដល់សាធារណជនទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដារខេត្តផ្សេងទៀត ដើម្បីធ្វើការដាំដុះតាមតម្រូវការ។ លោក...

ព័ត៌មានលំអិត

ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមុិញ 

អាជ្ញាធរជាតិអប្សរា សហការជាមួយទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបញ្ចប់ដោយជោគជ័យលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ។ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងពីរលើកនេះ បានប្រព្រឹត្តទៅនៅបរិវេណនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពលក់ដូរនិងសួរសុខទុក្ខក្រុមអាជីវករមកពីផ្សារលើធំថ្មី ដែលលក់ដូរនៅផ្លូវ៦០ម៉ែត្រ 

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដឹកមន្ត្រីពាក់ព័ន្ធក្រោមឪវាទ បានអញ្ជើញចុះពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន និង ជួបសាកសួរសុខទុក្ខបងប្អូនអាជីវករ ដែលមកពីផ្សារលើធំថ្មី ហើយកំពុងលក់ដូរនៅផ្សារបណ្តោះអាសន្ន ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខាងមុខផ្សារផាមកុងទីន័រ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែសីហា ២០២១នេះ...

ព័ត៌មានលំអិត

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង កំពុងចាប់ផ្ដើមកែលម្អរឡើងវិញ ដើម្បីស្ទុកទឹកទុកក្នុងបឹងសម្រាបអភិរក្សត្រីពូជ និងកាន់តែទាក់ទាញសម្រាបភ្ញៀវទេសចរណ៍

ដោយសារតែភាគគោកទឹកនារដូវប្រាំង ដែរធ្វើឲ្យជីវីតត្រីមេពូជជាច្រើនបានងាប់ ទើបបច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប កំពុងដំណើរការការជីកស្ដារឡើងវិញ ដើម្បីធ្វើឲ្យបឹងធម្មជាតិជាប់បឹងទន្លេសាបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងដើម្បីស្ទុកទឹកទុកសម្រាបអភិរក្សត្រីពូជបន្ថែម។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា តំបន់ទេសចរណ៍បឹងពារាំង បានចាប់ផ្ដើមស្ដារយកអាចម៍ដីចេញជាបណ្ដើរៗហើយ ដើម្បីកែសម្រួលឲ្យទៅជាបឹងអភិរក្សត្រីពូជដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀត...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រួមនឹងសមាជិកសមាជិកា បាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តភ្នំព្រះទេវះ ស្ថិតនៅភូមិវៀងតាទុំ ឃុំរំចេក...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

ចាប់តាំងពីការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ ក្នុងអំឡុងចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើន លើសកលលោកជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានទទួលរងនូវប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយក៏បណ្ដាលឲ្យមានការរាំងស្ទះនូវសេដ្ឋកិច្ចជាតិ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។ ទាក់ទងបញ្ហានេះលោកស្រី ទុយ លាំ អភិបាលរងស្រុកទទួលបន្ទុកកិច្ចការស្រ្តី និងកុមារស្រុកសូទ្រនិគម បានជំរុញឲ្យកសិករ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋទូទៅមួយចំនួនក៏ពិតមែន អាជ្ញាធរស្រុកសូទ្រនិគមតែងតែធ្វើការជំរុញលើកទឹកចិត្ត...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការកែលម្អសោភណ្ឌភាពផ្លូវក្នុងវង់តូច នៃរមណីយដ្ឋានអង្គរ

ក្រុមការងារអាជ្ញាធរជាតិអប្សរាបាននឹងកំពុងមមាញឹកក្នុងការកែលម្អសោភណ្ឌភាពផ្លូវក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦៣៦៨ម៉ែត្រ ដោយបែងចែកជា ៣កំណាត់ ដើម្បីធ្វើឲ្យផ្លូវមានសោភណ្ឌស្អាត និងមានភាពងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។ បើតាមលោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៣ ខែសីហានេះថា កំណាត់ផ្លូវទាំង៣កំណាត់ ដែលក្រុមការងារបាន និងកំពុងជួសជុស គឺទី១.ចាប់ពីមុខលានជល់ដំរី...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ និងដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត។ មានប្រសាសន៍បើកកិច្ចប្រជុំ...

ព័ត៌មានលំអិត
Page 169 of 304 1 168 169 170 304

Recommended

សូម Like និង Follow ពួកយើង