នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកបន្តយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ការទន្ទ្រានដីតំបន់៣

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្ដម លី សំរិទ្ធ បានជំរុញដល់អាជ្ញាធរក្រុងស្រុក កម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាខ្មែរនាពេលខាងមុខ រួមនឹងការក្ដាប់ឱ្យបានលើការទប់ស្កាត់ការទន្ទ្រានដីតំបន់៣។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម លី សំរិទ្ធ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោកលោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៨៨២ម៉ែត្រ ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ និងតំណាងក្រុមហ៊ុនដេញថ្លៃ។ បើតាមគណៈកម្មការលទ្ធកម្មឃុំកណ្ដែក បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥នេះ ឃុំកណ្ដែក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងភូមិឃុនមោឃ...

ព័ត៌មានលំអិត

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ

ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក ខេត្ដសៀមរាប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក បានជំរុញឱ្យក្រុមការងារទាំងអស់ បន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ ជាពិសេសបន្តយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកជំទាវ សេង វណ្ណសាយ មានប្រសាសន៍ថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តចុះពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពលើការប្រមូលទិន្នន័យតាមបណ្ដាស្រុកជាប់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ លោក ហែន ពុទ្ឋី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពលើការប្រមូលទិន្នន័យតាមបណ្ដាស្រុកជាប់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ លោក ហែន ពុទ្ឋី...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងល្វែងឫស្សី ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ គណៈកម្មការលទ្ធកម្ម ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប បានសម្រេចការដេញថ្លៃជាស្ថាពរ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៧៦៤ម៉ែត្រ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃ។ បើតាមគណៈកម្មការលទ្ធកម្មឃុំល្វែងឫស្សី បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥នេះ ឃុំល្វែងឫស្សី...

ព័ត៌មានលំអិត

ផ្លូវក្រាលដីល្បាយគ្រួសប្រវែងជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្តសៀមរាប-ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ

ផ្លូវក្រាលដីល្បាយគ្រួស១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប ទៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ដោយអង្គភាពវិស្វកម្មសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ចំណុះនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។ ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ការធ្វើចំណាកស្រុកដោយខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយ

អាជ្ញាធរខេត្តសៀមរាប បង្ហាញថា ការធ្វើចំណាកស្រុកដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតែជាបញ្ហាប្រឈម និងស្មុគស្មាញ ដែលបញ្ហានេះទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្តបន្ទាប់ និងមិនអាចបញ្ចប់បានក្នុងរយៈពេលខ្លី ហើយជាមួយគ្នានេះមានតែការផ្សព្វផ្សាយព័ត៌មាន និងការអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែប៉ុណ្ណោះ ដែលជាកត្តាចាំបាច់ដើម្បីលើកកម្ពស់ការទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប និងជាប្រធានក្រុមការងារ បានជំរុញដល់ក្រុមការងារស្វែងយល់ពីអាការៈ និងរោគសញ្ញាជំងឺគ្រុនចាញ់ ជាពិសេសត្រូវបន្តផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ប្រឈម ដូចជាតំបន់ព្រំដែន និងព្រៃភ្នំជាដើម។ លោក ណាក់...

ព័ត៌មានលំអិត

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប រួមនឹងមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ បានបន្តចុះធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារច្បាប់ជលផល ជូនដល់បងប្អូនប្រជានេសាទក្នុងសហគមន៍ នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺដើម្បីជាការបញ្ជ្រាប់ដល់បងប្អូនប្រជានេសាទពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់...

ព័ត៌មានលំអិត
Page 18 of 304 1 17 18 19 304

Recommended

សូម Like និង Follow ពួកយើង