នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញសួរសុខទុក្ខព្រះគ្រូអនុគណនិងព្រះសង្ឃគង់នៅក្នុងវត្តពោធិវង្ស និងបានចុះពិនិត្យស្ថានភាពការផ្លូវដែលបានបិទការធ្វើដំណើរជាបណ្តោះអាសន្ន នៅមុខវត្តទេពពោធិវង្ស សង្កាត់គោកចកក្រុងសៀមរាប បានផ្តាំផ្ញើ និងណែនាំដល់សមត្ថកិច្ច និងកម្លាំងប្រជាការពារដែលឈរជើងនៅគោលដៅនោះកុំធ្វេសប្រហែសត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូន...

ព័ត៌មានលំអិត

សារាចរណែនាំ ស្ដីពី

សារាចរណែនាំ ស្ដីពី ៖ ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៤ ដល់ថ្ងៃទី១៦...

ព័ត៌មានលំអិត

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាបអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែរកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ ចំនួន១៧៧នាក់ នៅក្នុងទីតាំងទាំង ៤កន្លែង ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ៥គីឡូក្រាម សាប៊ូ១ដុំ ត្រីខ៣កំប៉ុង មី៥កញ្ចប់ ទឹកស៊ីវ១ដប ទឹកត្រី១ដប...

ព័ត៌មានលំអិត

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីទី២ ត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបើកដំណើរការហើយ ខណៈថ្ងៃដំបូងត្រួតពិនិត្យលើអ្នកដំណើរឆ្លងកាត់ប្រមាណ១៥០០នាក់ ទន្ទឹមនឹងអាជ្ញាធរខេត្ត ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការត្រួតពិនិត្យសុខភាពបន្ថែមទៀតមុនធ្វើដំណើរឆ្លងកាត់។ លោកស្រី ម៉ន់ រង្សី...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោកលោកស្រីជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩...

ព័ត៌មានលំអិត

មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩

មានប្រសាសន៍នៅក្នុងពិធីបើកដំណើរការចាក់វ៉ាក់សាំងដូសទី២ ដល់កងកម្លាំងចម្រុះជាង២ម៉ឺននាក់នៃយោធភូមិភាគទី៤ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានព្រមានចាត់វិធានការមិនទទួលខុសត្រូវអោយចូលអង្គភាព ចំពោះយោធិនណាមិនចូលរួមអនុវត្ដការពារជំងឺកូវីដ១៩ តាមបទបញ្ជនិងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល តាមពាក្យស្លោក៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការព្រមានធ្វើឡើងក្រោយមានយោធិនពីររូបនៅក្រសួងការពារជាតិ បានឆ្លងកូវីដ១៩បើទោះបីចាក់វ៉ាក់សាំងរួចក៍ដោយ។ លោកឧត្ដមសេនីយ៍ឯក ពៅ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ឯកឧត្តម ប្រាក់សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅស្រុកក្រឡាញ់...

ព័ត៌មានលំអិត

ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ

បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ លើកងកម្លាំងប្រដាប់អាវុធចម្រុះ សរុបចំនួន២២.៥៤១នាក់រួចមក ការចាក់វ៉ាក់សាំងដូសលើកទី២ បានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ចំពោះកងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ នៅក្នុងគោលដៅផ្សេងៗគ្នា រួមមាន៖ នៅយោធភូមិភាគទី៤ , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ , កងពលតូចថ្មើរជើងលេខ៤២ , ទិសយោធភូមិភាគទី៤ខេត្ដព្រះវិហារ និងនៅទីតំាងជាច្រើនទៀតដែលចំណុះឲ្យយោធភូមិភាគទី៤នេះ។ លោក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្តេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបង្កើតដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្ត សំណូមពរដល់ពលរដ្ឋទាំងអស់ដែលកំពុងធ្វើចត្តាឡីស័កក្នុងទូទាំងខេត្តសៀមរាប កុំព្យាយាមរត់ចេញពីមណ្ឌលចត្តាឡីស័ក ព្រោះនាំឲ្យខ្លួនឯងមានទោស

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ហើយនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដូច្នេះដើម្បីចៀសវាងការជាប់ទោសទណ្ឌ ឬ...

ព័ត៌មានលំអិត
Page 183 of 304 1 182 183 184 304

Recommended

សូម Like និង Follow ពួកយើង