លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញ នៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត ដោយក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសស្ពានថ្នល់នៃក្រសួងការពារជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលការងារស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ។ បើតាមឧត្តមសេនីយ៍ឯក សឿន រឿត នាយករង...
ព័ត៌មានលំអិតលោក ង៉ា ចុង ចៅសង្កាត់នគរធំ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ សង្កាត់នគរធំ បានប្រើប្រាស់ថវិកាមូលនិធិសង្កាត់ ធ្វើការជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង២.០៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង និងភូមិអារក្សស្វាយ និងឆ្នាំ២០២០ សង្កាត់បានជួសជុលផ្លូវចំនួន២ខ្សែទៀត ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូងមានប្រវែង៩២០ម៉ែត្រ និងភូមិអញ្ចាញ មានប្រវែង២.៣២៣ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោក...
ព័ត៌មានលំអិតបន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស...
ព័ត៌មានលំអិតលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកបានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ ខែមីនានេះថា បើទោះបីជាមានព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈក៍ដោយ ក៍ប៉ុន្ដែការអនុវត្ដគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងនេះ មិនមានការរាំងស្ទះ ឬរអាក់រអួលនោះឡើយ។ បច្ចុប្បន្ននេះក្រុមការងារសងសង់គ្រប់អង្គភាពបាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការសាងសង់ផ្លូវ៣៨ខែ្សនោះ ដើម្បីអោយសម្រេចគោលដៅតាមការគ្រោងទុកអោយរួចរាល់នៅដើមឆ្នាំ២០២២។ ហើយមកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង៣០ភាគរយហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ លោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។...
ព័ត៌មានលំអិតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរ ចូលមកខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានចំនួន៤,៧៧០នាក់ នេះបើតាមការបង្ហា្ពញពីលោក ចិក គឹមជុន នាយករងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែមីនានេះ។ តាមប្រសាសន៍នៅប៉ុស្តិត្រួតពិនិត្យក្នុងស្រុកជីក្រែង...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានទទួលប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីបរទេសជាង ៧០០នាក់ ដែលបានធ្វើចត្តាឡីស័ក ត្រឡប់មកកាន់ខេត្តសៀមរាបវិញ ស្របតាមការប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមព្រំដែន សម្រាប់អ្នកដែលមានសុខភាពធម្មតា។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមីនា...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់ អាជ្ញាធរនៅតាមស្រុកចំណុចព្រំប្រទល់ខេត្ត រៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ឯកត្តមអភិបាលខេត្ត គូសបញ្ចាក់ថា ទីតាំងដែលនឹងធ្វើការត្រួតពិនិត្យសុខភាពបឋម មាននៅចំណុចព្រំប្រទល់ស្រុកជីក្រែង...
ព័ត៌មានលំអិតនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនពលករពីខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.