នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា ក្នុងផែនការ៥ឆ្នាំនៃការអភិវឌ្ឍខេត្តសៀមរាប បានកំណត់យកគោលដៅធំៗមួយចំនួន ក្នុងនោះ ការគិតគូរពីជីវភាពភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើសំណង់មិនរៀបរយ ក៏ជាគោលដៅមួយដែលអាជ្ញាធរបានគិតគូរខ្ពស់បំផុត។ លោកអភិបាលក្រុងសៀមរាប មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោក អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៨០គ្រួសារ ដែលរស់នៅក្នុងសំណង់មិនរៀបរយ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីរសៀលថ្ងៃ ទី១៧...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តយកចិត្តទុកខ្ពស់ ចំពោះវិធានការការពារការឆ្លងរាតដាលជំងឺកូវីដ-១៩ ទោះព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកាបានបញ្ចប់

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការឆ្លងរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ នៅមិនទានស្រាកស្រាន្តនោះទេ ដោយនៅតែបន្តការឆ្លងដល់មនុស្សច្រើនជារៀងរាល់ថ្ងៃ ដូច្នេះក្នុងឆ្នាំ២០២១នេះ គឺនៅមិនទាន់បិទបញ្ចប់ការការឆ្លងរាលដាលជំងឺកូវីដ-១៩នេះទេ បើទោះបីមានការវិវត្តន៍ល្អនូវវ៉ាក់សាំងកូវីដ-១៩ក៏ដោយ ហេតុនេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សារួមលើការងារគ្រប់គ្រង ការងារបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរៀបរយសាធារណៈនៅក្នុងមណ្ឌលរដ្ឋបាលមន្ទីរខេត្ត នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២១ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ជាកន្លែងប្រមូលផ្ដុំគ្រប់មន្ទីរជំនាញសម្រាប់បម្រើសេវារួមជូនដល់ប្រជាពលរដ្ឋ។ ដូច្នេះជាគោលការណ៍ របស់ឯកឧត្ដមអភិបាលបាលខេត្ត គឺត្រូវរៀបចំទីកន្លែងនេះ ឲ្យកាន់តែមានភាពស្រស់ស្អាតទាំងសោភ័ណភាព អនាម័យ និង បរិស្ថាន រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈផងដែរ...

ព័ត៌មានលំអិត

ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី បង្ហាញពីការខិតចូលកាន់តែជិតរវាងអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ថ្លែងបើកសម្ពោធការិយាល័យថ្មីនេះ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩

ជាមួយនឹងការគម្រាមកំហែងលើសុខភាពសាធារណៈ ក៏ដូចជាវិបត្តិសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា វិស័យកសិកម្ម បាននិងកំពុងមានសន្ទុះកើនឡើង គួរឱ្យកត់សម្គាល់ ខណៈវិស័យទេសចរណ៍ក្នុងប្រទេស និងទូទាំងពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ថ្លែងក្នុងពិធីសម្ពោធការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”

ទោះពុំមានពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២១ដូចបណ្ដាឆ្នាំកន្លងមកក៏ដោយ សម្ដេចតេជោ នៅតែបង្ហាញការយកចិត្តទុក និងណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ការអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ជាពិសេសប្រសាសន៍របស់សម្ដេចកាលពីជំនួបលើកទី៤ គឺគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះបើយោងតាមសារលិខិតផ្ញើជូន អ្នកសារព័ត៌មានជាតិ...

ព័ត៌មានលំអិត

ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានកម្ពុជា លើកទី៥នេះ ត្រូវបានផ្អាក

សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២០នេះ នឹងពុំមាន ពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ដូចបណ្ដាឆ្នាំកន្លងមកនោះទេ នេះបើយោងតាមសារលិខិតរបស់សម្ដេចតេជោ ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពីម្សិលមិញនេះ។ តាមរយៈសារលិខិតដដែលនេះ បង្ហាញថា នេះជាឆ្នាំទី៥ហើយ ដែលត្រូវរៀបចំជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រជុំកំណត់ព្រំប្រទល់មិនច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ដែលមិនច្បាស់លាស់រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ភូមិចំនួន១៩ ស្ថិតក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប នៅពុំទាន់កំណត់ព្រំប្រទល់បានច្បាស់លាស់នៅឡើយ ដែលបង្កឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទាំងអស់នោះ។ តាមការបញ្ជាក់របស់លោក ទិព្វ ពិសិដ្ឋ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបបង្ហាញយុទ្ធសាស្រ្តចំនួន៤ចំនុចដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០២១

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់សំខាន់ៗ និងការចូលរួមសហការពីអង្គការដៃគូជាតិ អន្តរជាតិ ក្នុងការរួមគ្នាទប់ស្កាត់ បង្ក្រាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងរំលោភបំពានទៅលើស្រ្តី និងកុមារតាមគ្រប់រូបភាព...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ...

ព័ត៌មានលំអិត
Page 193 of 304 1 192 193 194 304

Recommended

សូម Like និង Follow ពួកយើង