ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ដែលទទួលមរណភាព អ្នកត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេង ដោយមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥...
ព័ត៌មានលំអិតខេត្តសៀមរាប គ្រោងនឹងដាក់ចេញនូវគម្រោងរថយន្តក្រុងអគ្គិសនី (E-Bus) និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការដឹកជញ្ជូនឆ្លាតវៃ ដើម្បីសម្រេចឱ្យបាននូវប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយប្រកបទៅដោយចីរភាព និងប្រសិទ្ធភាពខ្ពស់ ដែលការអនុវត្តគម្រោងក្នុងដំណាក់កាលនេះ គឺផ្តោតសំខាន់ទៅលើខ្សែរថយន្តក្រុង ដែលរត់ឆ្លងកាត់តាមដងវិថីសំខាន់ៗក្នុងទីក្រុងសៀមរាប និងមានចម្ងាយសរុបប្រមាណ ៥០គីឡូម៉ែត្រ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ជាមួយរដ្ឋបាលខេត្តសៀមរាប ស្ដីពីការរៀបចំអភិវឌ្ឍគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនី (E-Bus) ក្នុងក្រុងសៀមរាប តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅថ្ងៃទី២០ ខែមីនា...
ព័ត៌មានលំអិតប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ហៅកាត់ថា គ.ក.ស.ក បានជំរុញដល់ក្រុមការងារ ត្រូវបន្តខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន ជាពិសេសបន្តតាមដានករណីផ្ដល់បណ្ណក្រីក្រ ជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារដែលបានបោះបង់ការសិក្សាឱ្យបានចូលរៀនទៀងទាត់វិញ។ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ ស៊ិន...
ព័ត៌មានលំអិតក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញថា តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនបើប្រៀបធៀបនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អាណត្តិទី១ និងទី២ ដោយមានការចូលរួមផ្តល់ធាតុចូលយ៉ាងផុលផុសពីគ្រប់ក្រសួង ស្ថាប័ន និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសជនមានពិការភាពគ្រប់ប្រភេទបានផ្តល់យោបល់ជាច្រើនដើម្បីដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ម៉េត មករា...
ព័ត៌មានលំអិតការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់បន្ទាប់ពីប្រើពេលសិក្សាអស់១០ខែ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ អតីតអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា និងបន្តគាំទ្រដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបច្ចុប្បន្ន ដោយការសិក្សាលើគម្រោងនេះ បានបញ្ចប់ជាមួយលទ្ធផលគួរជាទីពេញចិត្ត។ ថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងសិក្សា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោក...
ព័ត៌មានលំអិតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលបាននិងបន្តរៀបចំផ្តល់ជូន ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ចសង្គម ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ។ ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ព័ត៌មានលំអិតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប មានការគាំទ្រពីកម្មវិធី ACCESS2 និង UNDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ជូនសមាជិកសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក នាក់ ណេរ៉ុន...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល ដើម្បីរួមចំណែកឈានទៅសម្រេចបានគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ យូ សុភា...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ង៉ូវ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ គ្រោងរៀបចំ “យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ជាមួយការរៀបចំពិព័រណ៍អាហារដ៏សម្បូរបែប ដែលបង្ហាញពីអាហារដែលមានជីវជាតិ និងសុវត្ថិភាពសម្រាប់កុមារ នៅសួនហាត់ប្រាណព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក អុឹង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.