កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បុណ្យរុក្ខទិវាថ្នាក់ខេត្ត ក្រោមប្រធានបទ “ស្តារគម្របបៃតងឡើងវិញ” រៀបចំនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ.១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនាទឹកដីនៃខេត្តសៀមរាប ដែលមន្ទីរពិសោធន៍នេះ បាននឹងកំពុងរៀបចំប្រើម៉ាស៊ីន (GeneXpert) សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដែលវិធីសាស្រ្តនេះ...
ព័ត៌មានលំអិតរបៀបវារៈចំនួន២ គឺការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ និងការពិនិត្យ ពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋ មានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារ ក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល២ខែ ចាប់ពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក អ៊ួន អ៊ាត ប្រធានការិយាល័យសុខុមាលភាពសង្គម នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បង្ហាញថា ការសម្រេចលទ្ធផលនៃការសាងសង់ ឬជួសជុលអាស្រមពើងតាអេវ លើកំពូលភ្នំ ស្ថិតក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប គឺត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដោយសារទីតាំងនោះ ជាទីតាំងបុរាណដ្ឋានកំពុងអភិរក្ស។ លោកអភិបាលស្រុក បញ្ជាក់ថា...
ព័ត៌មានលំអិតបន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមជំនួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ និងទារកនៅកម្ពុជា ដោយមិនគិតថ្លៃ។ តាមការឲ្យដឹងពីលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីពេទ្យជ័យវរ័្មនទី៧ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទប់សង្គ្រោះបន្ទាន់ថ្មីទាំងពីរនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីសម្រួលដល់ការជួយសង្គ្រោះជីវិតកុមារ និងទារកទើបនឹងសម្រាល...
ព័ត៌មានលំអិតក្នុងឆមាសដំបូងនៃឆ្នាំ២០២០ ដែលគេកត់សម្គាល់ថា គឺជារយៈពេលដែលកំពុងឆ្លងកាត់វិបត្តិកូវីដ១៩ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នៅខេត្តសៀមរាប ឬ មន្ទីរពេទ្យជ័យវរ័្មនទី៧ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែនេះ មានតែសេវាពិនិត្យស្រ្តីមានផ្ទៃពោះ និងសេវាសម្រាលកូនប៉ុណ្ណោះ ដែលត្រូវបានរក្សាអត្រាខ្ពស់ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក៏ប៉ុន្តែចំនួនកុមារដែលចូលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺឆ្លងផ្សេងៗមានការថយចុះ ដូចជាជម្ងឺគ្រុនឈាមជាដើម គឺមានការថយចុះរហូតដល់១៦ដង តិចជាងពាក់កណ្តាល នាឆ្នាំ២០១៩កន្លងទៅ។ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ដដែលនោះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ខេត្តសៀមរាប និងលោកជំទាវ អមដំណើរដោយលោកអភិបាលស្រុកស្រីស្នំ និងក្រុមការក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក បានចុះពិនិត្យការដ្ឋានសាងសង់ព្រះវិហារមួយ ស្ថិតក្នុងវត្តសុវណ្ណគិរីកេសរធ្លក ក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ឯកឧត្តម លន់ សុធី...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងកែលម្អសួន ដើម្បីលើកកម្ពស់សោភណ្ឌភាព នៅខាងមុខប្រាសាទអង្គរវត្ត អនុវត្តន៍បានប្រមាណ៦០ភាគរយហើយ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ នេះបើតាមប្រសាសន៍លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ លោក ឡុង កុសល បន្ថែមថា គម្រោងកែលម្អសួននេះ បានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ គម្រោងនេះ...
ព័ត៌មានលំអិតកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ក្រសួង បានចាត់វិធានការ លើមន្ដ្រី ឃុំ-សង្កាត់មួយចំនួន ដែលមានភាពមិនប្រក្រតី ក្នុងការចែកបណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដើម្បីធានាតម្លាភាពក្នុងការផ្តល់ការជួយសង្គ្រោះ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ស្របតាមគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.