នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ពិនិត្យស្ថានភាពអាងស្តុកទឹកនៅទំនប់៧៨ សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងប្រហែល ៣ម៉ឺនហិកតា

នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំ ក្រុមការងារជំនាញសាលាខេត្ត និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទំនប់៧៨ ដែលមានសក្ដានុពលក្នុងការទាញទឹកទន្លេ យកមករក្សា ក្នុងអាងស្តុកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង។ តាមរបាយការណ៍របស់ មន្ទីរធនធានទឹកខេត្តសៀមរាបទំនប់៧៨ មានប្រវែងសរុបជិត៨៧គីឡូម៉ែត្រ គ្រប់ដណ្ដប់លើស្រុកក្រុងចំនួន៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនអនាថា រយៈពេល០៥ខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់អនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាដំណោះស្រាយជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ យើងពុំទាន់មានមណ្ឌលសំចតសម្រាប់ទទួលយកជនអនាថា អ្នកសុំទាន និងជនវិកលចរិកឲ្យស្នាក់នៅក្នុងខេត្តទេ...

ព័ត៌មានលំអិត

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកទៅតាមរបាយការណ៍ប្រចាំខែរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូទាំងអស់ក្នុងខេត្ត រួមទាំងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន៖ ១. ស្នើឲ្យរដ្ឋបាលក្រុង ស្រុក...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន មានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ជា អគ្គនាយក ទាំង ៥ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកតាម ផ្នែក និងជំនាញ...

ព័ត៌មានលំអិត

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ចូលជួបពិភាក្សាលើការងារកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និង ក្រ២ នៅសាលាខេត្តសៀមរាប ។...

ព័ត៌មានលំអិត

ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩

កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីធ្វើឱ្យនៅបរិវេណមុខប្រាសាទអង្គរវត្តមានសោភ័ណ្ឌភាពស្អាត និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ អាជ្ញាធរជាតិអប្សរាបានកំពុងតែមមាញឹកក្នុងការកែលំម្អនៅតំបន់នេះ ទាំងហេដ្ឋរចនាសម្ព័ន្ធ ភាពបៃតង ចំណតរថយន្ត និងមជ្ឍមណ្ឌលបដិសណ្ឋាកិច្ច ដែលការងារទាំងនេះ តាមផែនការគ្រោងឱ្យរួចរាល់នៅចុងឆ្នាំ២០២០។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្ថែមថា ការទៅទស្សនាអង្គរភ្ញៀវទេសចរណ៍ត្រូវយករថយន្ដទៅចតនៅចំណតរថយន្តនៅបរិវេណមុខអង្គរ ដោយមិនគិតប្រាក់ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ហើយ ដោយបានកំណត់ឱ្យរថយន្តចូលចតតាមប្រភេទផងដែរ។លោកបានបន្ដថា...

ព័ត៌មានលំអិត

អណ្តូងទឹកស្អាតចំនួន២បានប្រគល់ជូនសហគមន៍ ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ !

 តំណាងរាស្រ្តមណ្ឌលសៀមរាប ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ២គ្រឿង ជូនប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំសែនសុខ ស្រុកក្រឡាញ់ បានប្រើប្រាស់ជាសាធារណៈ ក្នុងពេលដែលសហគមន៍ទាំងនោះ ជួបបញ្ហាគ្រោះរាំងស្ងួត ! ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងសហការីជាក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ បានប្រគល់អណ្តូងទឹកស្អាតចំនួន២គ្រឿង ដែលជាប្រភេទអណ្តូងស្នប់ខ្នាតធំ ជូនអាជ្ញាធរមូលដ្ឋានឃុំសែនសុខ ដើម្បីគ្រប់គ្រងចាត់ចែងឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ជាលក្ខណៈសហគមន៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងណែនាំដល់អាជ្ញាធរក្រុងស្រុក រហូតដល់ថ្នាក់ភូមិ ត្រូវបន្តយកចិត្តទុកពិនិត្យសុខភាពប្រជាពលរដ្ឋទើបមកពីបរទេស ការដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុកទៅបរទេស ដោយខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា បញ្ហាជម្ងឺឆ្លងកូវីដ១៩ យើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ថ្វីត្បិតតែក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាពេលថ្មីៗនេះថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អតីតផ្លូវគ្រួសក្រហមមួយ ០១ខ្សែ ប្រវែង ៦១៥ ម ទទឹង ៥ ម៉ែត្រ ត្រូវបានស្ថាបនាជាផ្លូវបេតុងអាមេថ្មី ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

នាពេលកន្លងមក ការឈប់យានយន្តនៅតាមដងផ្លូវ ជាពិសេសបរិវេណប្រាសាទ ក្នុងតំបន់អង្គរ បានបង្កឲ្យប៉ះពាល់ដល់ការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងសោភណ្ឌភាព។ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តរៀបចំ បង្គោលខណ្ឌចែកផ្លូវយានយន្ត និងបរិវេណដើរទស្សនា នៅតាមទីតាំងសំខាន់ៗ ក្នុងតំបន់អង្គរ ដើម្បបង្ការការឈប់យានយន្តគ្រប់ប្រភេទ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កឲ្យប៉ះពាល់ដល់ សោភណ្ឌភាពប្រាសាទបុរាណ។...

ព័ត៌មានលំអិត
Page 216 of 304 1 215 216 217 304

Recommended

សូម Like និង Follow ពួកយើង