នៅដើមឆ្នាំ២០២០នេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មានការភ័យខ្លាច ដោយសារមេរោគកូវីដ១៩ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ ក៏ជាឃាតករលាក់មុខដ៏កាចសាហាវនៅតាមដងផ្លូវ ដែលបានសម្លាប់អ្នកធ្វើដំណើរជិត២ពាន់នាក់ កាលពីឆ្នាំ២០១៩។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ក៏ដូចជាសមត្ថកិច្ចចរាចរណ៍នៅទូទាំងប្រទេស បានចាប់ផ្ដើមអនុវត្តន៍វិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត...
ព័ត៌មានលំអិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញថា សមត្ថកិច្ចនឹងមិនឃាត់យានយន្តដែលធ្វើចរាចរណ៍ គោរពច្បាប់ត្រឹមត្រូវនោះទេ លើកលែងតែការបើកបរនោះបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា យានយន្តខុសលក្ខណៈបច្ចេកទេសជាដើម នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្រុក ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ឬហៅថា ឆៀក ជាមធ្យមជាង១០០គ្រឿងក្នុងមួយថ្ងៃ បើធៀបទៅនឹងរយៈពេលប៉ុន្មានខែ មុនមានករណីជំងឺកូវីដ១៩នៅក្នុងខេត្តសៀមរាប ដែលមានជាមធ្យមត្រឹមតែជាង៨០គ្រឿងតែប៉ុណ្ណោះ នេះបើតាមការបង្ហាញរបស់លោក ឈិត ពិសី អ្នកគ្រប់គ្រងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដសាខាខេត្ដសៀមរាប។ កំណើន នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅក្នុងខេត្តសៀមរាបនេះ...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប បានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ ១៩ បានចំនួន ២៩១នាក់ ក្នុងនោះស្រី ៩៦នាក់ និងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ សរុប ៧នាក់ ខណៈបច្ចុប្បន្នពួកគេទាំងនោះបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញហើយ នេះបើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិតក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តាឡីស័កខេត្តសៀមរាប ក្នុងកិច្ចប្រជុំស្តីពី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ក្រុង សង្កាត់ មេភូមិស្ទឹងថ្មី ចុះទៅពិនិត្យផ្លូវក-ដប ត្រង់ចំណុចផ្លូវភូមិស្ទឹងថ្មីប្រសព្វនឹងផ្លូវសម្តេចទេពវង្ស (ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនើប ចៅសាំងហុក) ដើម្បីពិនិត្យមើលផ្ទះ និងសំយ៉ាបផ្ទះ...
ព័ត៌មានលំអិតកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ពន្ធ័ ថ្នាល ទូរទស្សន៍ Digital ជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។ ក្រុមការងារបច្ចេកទេសរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ (National Digital TV...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន ក្នុងការរៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម។...
ព័ត៌មានលំអិតកិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ផ្នែក ទោសប្បញ្ញត្តិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។ កិច្ចប្រជុំនាឱកាសនេះ បានធ្វើការស្តាប់នូវរបាយណ៍ អំពីការវិវត្តថ្មីៗ នៃសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលបានលើកឡើងដោយ ឯកឧត្តម...
ព័ត៌មានលំអិតនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានធ្វើការ ប្រកាសផ្លូវការនៃការចាប់ផ្តើមផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ...
ព័ត៌មានលំអិតស្របពេលក្រសួងសុខាភិបាល បានបង្ហាញនូវការព្រួយបារម្ភអំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានបន្តផ្សព្វផ្សាយ ដល់អាជ្ញាធរភូមិ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ទើបមកពីបរទេស ត្រូវស្នាក់់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៥...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.