នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្វាយលើ បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្វាយលើ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីអធិការដ្ឋាននគរបាលស្រុកស្រីស្នំ សរុបចំនួន១៩៨នាក់ ក្នុងនោះស្រី២១នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអភិបាលស្រុកស្រីស្នំ។ មានប្រសាសន៍ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី តូច...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគមកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ លោកស្រី យូ សុភា អភិបាល រងខេត្តសៀមរាប បានបញ្ជាក់ថា ស្រុកសូទ្រនិគម ជាស្រុកមួយមានសំណាងជាងគេ ក្នុងចំណោមស្រុកទាំង១១នៅខេត្តសៀមរាប ដោយសារតែស្រុកនេះជាទីតាំងនៃអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដូច្នេះការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តិចឬច្រើនពួកគាត់នឹងឈប់ទស្សនានៅតាមតំបន់មួយចំនួននៃស្រុក រួមទាំងការទិញនូវផលិតដែលជាផលិតផលរបស់ស្រុក ហើយចំណូលដែលបានមកពីការលក់លទ្ធផលទាំងអស់នោះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១១ខែ កុម្ភៈ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលមានរបៀបវារៈមានចំនួន៥ចំណុចជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើ៣របៀបវារៈ , សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត , សេចក្តីព្រាងរបាយការណ៍ ប្រចាំខែ មករា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និង អនុម័តលើបញ្ជីសំណួរ សំណូមពរដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកសូទ្រនិគម បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសូទ្រនិគម ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលនិងអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក...
ព័ត៌មានលំអិតកម្រាលផ្លូវ និងចិញ្ចើមផ្លូវ ស្ថាបនាពីដុំបេតុងជម្រាបទឹកពិសេស មានប្រវែង១០៧ម៉ែត្រ និងទទឹង២០ម៉ែត្រ ដែលជាគម្រោងសាកល្បងការពារទឹកជំនន់ទឹកភ្លៀងក្នុង ក្រុងសៀមរាប ស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងតំបន់ផាប់ស្ទ្រីត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ គម្រោងសាកល្បងនេះដែរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅរដ្ឋបាលក្រុងសៀមរាប មានការធ្វើសមាហរណកម្មមន្ត្រីសរុប១៣០នាក់ ទៅជាមន្ត្រីរដ្ឋបាលក្រុងសៀមរាបតែមួយ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោកអភិបាលក្រុង និងអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ អង្គភាព ជុំវិញខេត្តសរុប២៩២រូប...
ព័ត៌មានលំអិតនារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួប១០ឆ្នាំនៃការផ្សាយរបស់វិទ្យុFMជាតិនគរភ្នំ និង ខួប០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត ដើម្បីបង្ហាញនូវបេសកកម្ម និង សមិទ្ធផលសំខាន់ៗតាមរយៈវីដេអូ ដែលមន្ត្រីការិយាល័យវិទ្យុនិងទូរទស្សន៍ បានសហការសាមគ្គីគ្នាយ៉ាងជិតស្និទ បំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ធ្វើឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ។ មានប្រសាសន៍ក្នុងឱកាសនោះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈស្ដីពី ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ វេទិកានេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋាន៥ឆ្នាំ ( ២០២០-២០២៤ ) ក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររៀបចំផែនការអភិវឌ្ឍ៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកជំទាវ លោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.