នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យកាន់តែល្អប្រសើរ

ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ បានជំរុញឱ្យក្រុមការងារទាំងអស់ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យបានទាន់វេលា យល់ឱ្យច្បាស់ពីតួនាទីភារកិច្ចដែលត្រូវបំពេញ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមមានប្រសាសន៍ថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគួបផ្សំជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺដើម្បីរួមគ្នាធ្វើកិច្ចការងារមូលដ្ឋាន...

ព័ត៌មានលំអិត

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្រោមប្រធានបទ “យន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន” ដើម្បីធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាពពីគ្រប់អ្នកពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា រហ័ស និងមានលក្ខណៈត្រឹមត្រូវ ជួយសង្គ្រោះជនរងគ្រោះពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះដោយប្រកាសណាមួយ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្តសៀមរាប ធ្វើយ៉ាងណាបន្តពង្រឹង និងពង្រីកលើសកម្មភាពបង្ក្រាបក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ ខណៈដែលឆ្នាំ២០២៤កន្លងទៅនេះ ខេត្តសៀមរាប ករណីក្មេងទំនើងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស...

ព័ត៌មានលំអិត

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ លើកទី១ ក្នុងឆ្នាំ២០២៥  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត...

ព័ត៌មានលំអិត

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ  ឯកឧត្តម តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ   អញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៥ នៃស្រុកស្វាយលើ ខេត្តសៀមរាប  ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ និងឃុំទាំង០៥ ព្រមទាំងសមាជិក...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងន័យដើម្បីស្វែងយកពីការងារប្រចាំថ្ងៃរបស់មន្ទីរ លើការងារផ្សព្វផ្សាយ ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារវិស័យព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មានផង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៥

ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក...

ព័ត៌មានលំអិត

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជា និងចិន បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយពិធីនេះមានការចូលរួមពី ឯកឧត្តម យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយមគ្គុទេ្ទសក៍ទេសចរណ៍ប្រមាណ ២០០នាក់ នៅក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយមគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ប្រតិភូអមដំណើរ និងបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ជាច្រើនរូបទៀត។ ឯកឧត្ដម ហួត ហាក់ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់គ្រប់អ្នកពាក់ព័ន្ធជំរុញការងារផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ការអំពើជួញដូរមនុស្ស និងគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ

អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប លោកស្រី ម៉ននី រង្សី បានណែនាំដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តជំរុញការផ្សព្វផ្សាយ ធ្វើយ៉ាងណាបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់ និងបានចូលរួមក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូូរមនុស្សគ្របប្រភេទ ពិសេសការគេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ។ ក្នុងកិច្ចប្រជុំប្រចាំខែមករា និងខែកុម្ភៈ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ហៅកាត់ថា គ.ខ.ប.ជ នៅរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ម្សិលមិញនេះ លោកស្រី ម៉ននី...

ព័ត៌មានលំអិត
Page 24 of 304 1 23 24 25 304

Recommended

សូម Like និង Follow ពួកយើង