នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើសមយុទ្ធលើតុត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើង

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើសមយុទ្ធលើតុ ដែលជាការត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋាន ឬនៅជិតនោះ។ ថ្លែងនៅពិធីបើកសមយុទ្ធលើតុ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិទាំងអស់ត្រូវធ្វើ...

ព័ត៌មានលំអិត

ក្បាលដី ៩.៤៩២ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្បាលដីចំនួន ៩.៤៩២ក្បាលដីស្ថិតក្នុងភូមិសំរោងជើង ភូមិថ្នល់ចែក ភូមិបិតមាស ភូមិស្ទឹង ភូមិអង្គុញ ភូមិបត់ដង្កោ ភូមិស្វាយជ្រុំ ភូមិក្រាំងខ្ជាយ និងភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញ បិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងកែតម្រូវ...

ព័ត៌មានលំអិត

កម្ពុជាជំរុញដល់បណ្ដាអ្នកពាក់ព័ន្ធពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

ថ្លែងបិទវេទិកាអនាគត ស្តីពីនិរន្តរភាពប្រព័ន្ធស្បៀងអាហារ-ការធានាអនាគត នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទកម្ពុជា បានជំរុញដល់គ្រប់ភាគីទាំងជាតិនិងអន្តរជាតិ ត្រូវពន្លឿនការដោះស្រាយដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច, លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ, កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង, និងលើកកម្ពស់សុវត្ថិភាពចំណីអាហារដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើង។ ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

រយៈពេល៣០ឆ្នាំអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំ អាជ្ញាធរគ្រប់គ្រងឧទ្យានអង្គរមួយនេះ បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត ដែលមានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរទូទាំងខេត្ត សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការផ្ដល់សេវាសាធារណៈ។ ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា ការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីជួបប្រាស្រ័យ...

ព័ត៌មានលំអិត

មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ

ថ្លែងក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកថាវាជាតួនាទីដាច់មុខរបស់ក្រសួងទេសចរណ៍ម្នាក់ឯងនោះឡើយ។ លោក ម៉ែន ភារម្យ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ អបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដើម្បីអបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងយុវជនស្ម័គ្រចិត្ត ធ្វើការបោសសំរាម ស្លឹកឈើងាប់ ធ្វើផ្លូវការពារភ្លើងឆេះ សម្អាតពាក្យស្លាក ដើម្បីបញ្ជាក់ពីសកម្មភាពដែលសម្រេចបាននូវគោលដៅសកល តាមរយៈការរួមចំណែកការការពារបរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ នៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្នុងក្រុងសៀមរាប។...

ព័ត៌មានលំអិត

មន្រ្តីជំនាញជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារ ដើម្បីឱ្យការងារចុះវាស់វែងអនុវត្តទៅដោយរលូន និងបានរហ័ស

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភូមិចំនួន៥ ក្នុងឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប រួមមានភូមិប្រិយ៍១ ភូមិប្រិយ៍២ ភូមិត្រាំសសរ ភូមិក្របៅ និងភូមិក្រូចចារ ត្រូវបានមន្រ្តីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមន្ត្រីជំនាញបានជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារតាមរយៈការចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងបោះបង្គោលច្បាស់លាស់ និងមានការឯកភាពគ្នា ចៀសវាងមានជម្លោះ និងដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីអនុវត្តទៅរលូន...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈកម្មការគាំទ្រជំរុញការអនុវត្ដយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខេត្ដសៀមរាប

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ដសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការគាំទ្រជំរុញការអនុវត្ដយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខេត្ដសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដ ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពក្នុងខេត្ដ អាជ្ញាធរក្រុងស្រុក និងអ្នកប្រកបរបររកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ភូមិចំនួន១៧ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានមន្រ្តីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន១៧ នៃឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប រួមមាន ភូមិទំលាប់ ភូមិខ្ទារ ភូមិគោកដូងថ្មី ភូមិគោកភ្នៅ ភូមិគោកត្របែក ភូមិអន្ទិតសុខ ភូមិរកា ភូមិគោកក្រោល ភូមិកប្តៀក ភូមិចេកក្បូរ ភូមិគោកស្នួល ភូមិប្រាសាទត្រាវ ភូមិកំប្លើប ភូមិដូនអែម ភូមិគោកដូងចាស់...

ព័ត៌មានលំអិត
Page 25 of 304 1 24 25 26 304

Recommended

សូម Like និង Follow ពួកយើង