កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមអ្នកធ្វើការផ្នែកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មកពីប្រទេសកូឡំប៊ី ចំនួន២៣នាក់ បានមកធ្វើទស្សនកិច្ចសិក្សាពីសកម្មភាពបោសសំអាតមីន និងការធ្វើផែនការការគ្រប់គ្រងលើវិស័យមីនរបស់កម្ពុជា នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។ លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពមីននៅកម្ពុជា ហៅកាត់ថា...
ព័ត៌មានលំអិតប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការសាទរ ចំពោះសំណង់ទ្វារទឹកថ្មី ឈ្មោះថាទ្វារទឹកលោកតា ស៊ត់ ដោយបច្ចេកទេសត្រឹមត្រូវ មានប្រព័ន្ធបិទទ្វារទឹកដើម្បីស្ទាក់ទឹកទុកប្រើនារដូវប្រាំងផង នៅមូលដ្ឋានពួកគាត់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែចម្ការលើផ្ទៃដីជិត ១០០ហិកតា ដែលបានសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ចាប់ពីខែមិថុនាមក ខណៈដែលទ្វារទឹកនេះមានបណ្តោយជាង ២០ម៉ែត្រ និងទទឹងប្រមាណ ១៨ម៉ែត្រ ហូរកាត់អូរខ្លូត ដែលរំដោះទឹកភ្លៀងហូរចាក់ទៅស្ទឹងពួក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សិក្ខាកាមជាតំណាងស្ថាប័នផ្នែកវប្បធម៌ និងសារមន្ទីរនៃប្រទេសអាស៊ាន បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏ដូចជាសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លោកបណ្ឌិត យូ យ៉ុនហាន់ មន្ត្រីផ្នែកវប្បធម៌ និងកិច្ចការសាសនានៃប្រទេសភូមា និងតំណាងលោកសាស្ដ្រាចារ្យ យូស៊ីអាគី អ៊ីស៊ីសាវ៉ា ប្រធានសាកលវិទ្យាល័យស៊ូហ្វីយ៉ា បានលើកឡើងថា សាកលវិទ្យាល័យស៊ូហ្វីយ៉ា បានរៀបចំសិក្ខាសាលារយៈពេល៧ថ្ងៃ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអ៊ុតក្រាលកៅស៊ូនៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ដែលអនុលោមតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ។ គួរបញ្ជាក់ថា...
ព័ត៌មានលំអិតអគារទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក មានទំហំ៤គុណនឹង៩ម៉ែត្រ សង់ឡើងពីឥដ្ឋនិងស៊ីម៉ង់ មានទីតាំងស្ថិតនៅមាត់ស្ទឹងខាងកើតសួនច្បារព្រះរាជដំណាក់ និង ប៉ុស្តិ៍ស្នាក់ការសម្រាប់ចរាចរណ៍ផ្លូវគោកចំនួន៦កន្លែងផ្សេងទៀត ស្ថិតនៅក្នុងក្រុងសៀមរាប ដែលបានដំណើរសាងសង់អស់រយៈពេល៤ខែរួចមកហើយ ចំណាយថវិកាអស់ចំនួន១៤.៥៥៥ដុល្លារអាមេរិក ជាថវិកាសប្បុរសធម៌របស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹកមិញនេះ...
ព័ត៌មានលំអិតចាប់តាំងពីឆ្នាំ២០០៧ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ទទួលបានសមិទ្ធិផលជាច្រើនដូចជា វិទ្យាល័យភ្នំក្រោម-ស៊ូវ៉ុន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ បន្ទប់ទឹក អគារសិក្សា អគារសិប្បកម្ម ឡដុតសំរាម អណ្តូងទឹក លំនៅដ្ឋាន ដែលជាការជួយគាំទ្រពីរដ្ឋបាលក្រុងស៊ូវ៉ុន និងដៃគូអភិវឌ្ឍន៍ រួមមាន សមាគមហែភីខាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការឡូតិ៍ធឹសវើល...
ព័ត៌មានលំអិតឯកឧត្តម ចាង ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស មានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបន្តជំរុញលើកទឹកចិត្តឲ្យអ្នកទេសចរចិន មកទស្សនាកម្ពុជា ជាពិសេសទស្សនាអង្គរវត្តឲ្យកាន់តែច្រើនឡើងថែមទៀត ជាមួយនឹងការកៀងគរអ្នកវិនិយោគចិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅខេត្តសៀមរាប ព្រោះប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជា ថាជាអច្ឆរិយៈវត្ថុ និងជាស្នាដៃ នៃស្ថាបត្យកម្មកំពូល ដ៏អស្ចារ្យនៅលើពិភពលោក និង បង្ហាញអំពីអរិយ្យធម៌ដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានដឹកនាំឯកឧត្ដមជាសមាជិកក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និង ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព...
ព័ត៌មានលំអិតថវិកាជាគោលនយោបាយ សរុបចំនួន១៦២លាន១៨ម៉ឺន៨.៤៨០រៀល ត្រូវបានបើកជូនដល់និវត្តន៍ជនក្របខណ្ឌនគរបាលជាតិ ក្នុងខេត្តសៀមរាប ចំនួន២៤នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលខេត្តទាំងអស់ សូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីចូលនិវត្តន៍ទាំងអស់ ដែលកន្លងមកអស់លោកបានលះបង់យ៉ាងធំធេងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យវាយតម្លៃ និងពង្រឹងការអនុវត្តការងារជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំខែតុលា២០១៨ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានក្រើនរំលឹកដល់កម្លាំងនគរបាលជំនាញទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ចុះត្រួតពិនិត្យនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង នូវផលិតផលទំនិញក្លែងក្លាយ , ទំនិញហួសការបរិច្ឆេតប្រើប្រាស់ , ទំនិញខូចគុណភាព , ទំនិញមានសារធាតុគីមី និង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.