ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទីមួយនេះ ជាវេទិកានៃការជួបជុំគ្នារវាងវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗ មកពីស្ថានប័នរដ្ឋ ដៃគូអភិវឌ្ឍ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍អនុវត្តល្អៗក្នុងវិស័យវិនិយោគ ដើម្បីចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗ ដូចជា .១. និន្នាការនៃវិស័យទេសចរណ៍ក្នុងតំបន់ ,...
ព័ត៌មានលំអិតលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយថ្ងៃ៧មករា១៩៧៩ ប្រទេសកម្ពុជាឆ្លងផុតពីរបបប្រល័យពូជសាសន៍ ហើយខេត្តសៀមរាប បានខិតខំជំរុញនិងបង្កើនល្បឿនអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាជាជួសជុលកែលំអផ្លូវ ជួសជុលកែលំអនិងស្តារឡើងវិញប្រព័ន្ឋលូបង្ហូរទឹកភ្លៀង ប្រព័ន្ឋបង្ហូរទឹកកខ្វក់ ។ល។ដោយប្រើប្រាស់តាមគំរោងប្លង់ចាស់សល់ពីសម័យបារាំង ហើយបច្ចុប្បន្ននេះ ក្នុងខេត្តយើងមានប្លង់គោល និងមានផែនការបែងចែកច្បាស់លាស់និងកំណត់គោលដៅធំៗដែលគ្រោងថា នឹងបង្កើតនូវមណ្ឌលពាណិជ្ជកម្ម មណ្ឌលកំសាន្ត ផ្សារទំនើប។ល។ តាមរយៈការចូលរួមពីបណ្តាដៃគូអភិវឌ្ឍនានា...
ព័ត៌មានលំអិតលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីបំពេញតម្រូវការ នៃការផ្តល់សេវាសុខភាពរបស់រដ្ឋជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់នោះ ឥឡូវនេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ផ្តើមផ្តល់សេវាថែទាំ ពិនិត្យពិគ្រោះ និង ព្យាបាលជំងឺទូទៅរបស់កុមារនៅក្នុងមន្ទីរពេទ្យបង្អែកនេះតែម្តង ដោយមានក្រុមគ្រូពេទ្យជំនាញខាងកុមារ ដូចនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែរ ហើយការចាប់ផ្តើមផ្តល់សេវាថែទាំ និងពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅរបស់កុមារនេះ គឺដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះថាកន្លងមក ប្រជាពលរដ្ឋតែងតែនិយាយថា...
ព័ត៌មានលំអិតប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានបង្ហាញថា បន្ទាប់ពីអគារធំៗចំនួន២ ដែលជាជំនួយរបស់ប្រទេសជប៉ុន និងកូរ៉េ បានសាងសង់រួច មន្ទីរពេទ្យបង្អែកខេត្តមួយនេះ នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមួយនៅកម្ពុជា។ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា អគារធំៗចំនួន២រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប និងត្រូវសាងសង់ និងបំពាក់ឡើងនៅឆ្នាំក្រោយនេះ។ អគារទាំំងពីរនេះ អគារទី១ជាជំនួយរបស់ប្រទេសជប៉ុនរួមមានការសាងសង់អគារ និងបំពាក់បរិក្ខារពេទ្យទំនើបផ្នែកវះកាត់របួសគ្រាំគ្រៀ ហើយជំនួយនេះរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចរាល់ហើយ...
ព័ត៌មានលំអិតក្នុងឱកាសសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ មកពីស្រុកក្រុង ឃុំសង្កាត់ ប្រមាណជា២ពាន់នាក់ នៅសណ្ឋាគារសុខាសៀមរាប កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៦កាល កាលពីថ្ងៃទី២៩ ខែកក្កដា...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការដំឡើងស្លាកយីហោ និង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ផាក់ថា បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការដាក់តាំងស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្ម ប៉ាណូ របារកាត់ទទឹងផ្លូវ ប្រអប់ភ្លើង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨នេះ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយជូនដល់មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត គណបក្សនយោបាយ និង អង្គការមិនមែនរដ្ឋាភិ បាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨។ លោក ពៅ សាខន អនុប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តបានមានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីផ្តល់ជូននូវការយល់ដឹង...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)ក្នុងនាមជាសហប្រធាននៃក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលបត្រនៃវេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Markets Forum-Market Development Program (A-MDP)) រួមជាមួយគណៈកម្មការមូលបត្រម៉ាឡេស៊ី (Securities Commission Malaysia) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) បានរៀបចំសិក្ខាសាលាស្តីពី “សញ្ញាបណ្ណសាជីវកម្ម”លើកទី២ សម្រាប់ក្រុមហ៊ុនបោះផ្សាយសក្តានុពល វិនិយោគិនសក្តានុពល...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជាថៃ លើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នៅក្នុងក្រុងសៀមរាប នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឲ្យភាគីកម្ពុជា និង ឯកឧត្តម ស៊ីរិនយ៉ា សិទ្ធិឆៃ អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀននៃប្រទេសថៃ តំណាងឲ្យភាគីថៃ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ត្រួតពិនិត្យ...
ព័ត៌មានលំអិតលោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ បានឲ្យដឹងថា តំបន់ដែលមានដើមគ្រញូងធំៗប្រមាណជាង៥០០ដើម នៅលើផ្ទៃដីទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ហើយជាផ្នែកមួយនៃការចូលរួមការពារពូជឈើដ៏កម្រនៅក្នុងប្រទេសកម្ពុជា និងបានអំពាវនាវដល់អ្នកទេសចរណ៍ ទាំងជាតិ និងអន្តរជាតិចូលរួមទាំងអស់គ្នា។ លោក សេង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.