នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈកម្មាធិការទីក្រុងឆ្លាតវៃ(SCC) និងគណៈកម្មាធិការសម្របសម្រួលរួម JCC បានបើកកិច្ចប្រជុំលើកទី៦ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសកម្មភាពនាពេលអនាគត។ ដឹកនាំកិច្ចប្រជុំដោយលោក លី សារី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលាខាងមុខនេះ នឹងមានជើងហោះហើរចូលមកកាន់ខេត្តសៀមរាបបន្ថែមទៀត ក្នុងនោះនៅថ្ងៃទី២៧ ខែតុលា នឹងមានជើងហោះហើរសៀមរាប-បាងកក-សៀមរាប (ធ្វើការហោះហើរជារៀងរាល់ថ្ងៃ) ដោយក្រុមហ៊ុន ThaiAirways និងនៅថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមធ្វើការហោះហើរគោលដៅភូកេត-សៀមរាប-ភូកេត។ ក្រៅពីនេះនឹងមានជើង ហោះហើរមកពីគោលដៅផ្សេងៗទៀត ដែលនឹងហោះចូលក្នុងខេត្តសៀមរាបក្នុងខែតុលាដែររួមមានមកពីប្រទេសចិន មានបីក្រុមហ៊ុន...

ព័ត៌មានលំអិត

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

វេទិកានេះរៀបចំនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាខេត្តសៀមរាប ដោយក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ChenCong ទីប្រឹក្សា នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងវត្តមាន...

ព័ត៌មានលំអិត

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

អង្គការអាប៉ូប៉ូ ដែលធ្វើការលើវិស័យសម្អាតមីននៅកម្ពុជា បានប្រារព្ធពិធីខួប១០ឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក្នុងការរួមចំណែកយ៉ាងធំធេងក្នុងការប្រែក្លាយចម្ការមីននៅកម្ពុជាឲ្យទៅជាវាលស្រែចំការសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ពិធីនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្ដម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីនកម្ពុជា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរខេត្ដព្រះវិហារ អង្គភាពស៊ីម៉ាក់ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ នាយកកម្មវិធីរបស់អង្គការ អាប៉ូប៉ូ ប្រចាំប្រទេសកម្ពុជា លោក...

ព័ត៌មានលំអិត

ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន រួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារ ជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួមជាមួយ និងរដ្ឋបាលខេត្តសៀមរាបបាន បើកសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន”។ សិក្ខាសាលានេះរៀបចំនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក នាក់...

ព័ត៌មានលំអិត

វេទិកាសម្ព័ន្ឋសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ៖ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នៅខេត្តសៀមរាប

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាបក្រោមប្រធានបទ«ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ឋសង្គមស៊ីវិល(វ.ស.ស) និងលោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នក្នុងខេត្ត...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV) ស្ថិតក្រោមគណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំឆមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ(GBV) ព្រមទាំងមានការ ចូលរួមពី តំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកស្រី...

ព័ត៌មានលំអិត

សន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ រៀបចំដោយកម្ពុជា បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងការឯកភាពគ្នាលើការទប់ស្កាត់បទល្មើសតាមផ្លូវអាកាស

នៅខេត្តសៀមរាប ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មេបញ្ជាការកងទ័ពជើងអាកាស នៃប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នាក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាសនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះប្ដូរវេន។ តាមការបញ្ជាក់របស់...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤បើកកិច្ចប្រជុំសាមញ្ញលើកទី៤ ដោយបានលើកយករបៀបវារៈចំនួន៧ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ដែលជនល្មើសអាចប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជាការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពសេវាកម្មកម្សាន្ត ខារ៉ាអូខេ ម៉ាស្សា ធ្វើការងារតាមបៀរហ្គាឌិន...

ព័ត៌មានលំអិត
Page 41 of 304 1 40 41 42 304

Recommended

សូម Like និង Follow ពួកយើង