លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គខបជ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំខែកក្កដា និងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ខេត្តសៀមរាប...
ព័ត៌មានលំអិតក្នុងឱកាសចូលរួមក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ហ៊ឺ គឹមសួ អធិការរងស្រុកក្រឡាញ់ ខេត្តសៀមរាប បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច គឺជាកត្តាមួយដ៏សំខាន់ ក្នុងជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខល្អ សុវត្ថិភាពល្អប្រសើរ ជាក់ស្ដែងក្នុងមូលដ្ឋានស្រុកក្រឡាញ់ បញ្ហាអសន្តិសុខនានា ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋមានការចូលរួមសហការ និងមានការយល់ដឹងច្រើនអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ លោកវរសេនីយ៍ទោ...
ព័ត៌មានលំអិតគណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អ្នកស្រី ឈីយ ហ៊ាន់ គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំ...
ព័ត៌មានលំអិតឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥.៩៤៥ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានមន្ទីរជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានបិទផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យផ្ទៀងផ្ទាត់និងស្នើសុំកែតម្រូវ មុននឹងឈានទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ នៅបរិវេណសាលាឆទានក្នុងភូមិជ្រោយនាងងួន។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិមួយខ្សែ ស្ថិតក្នុងភូមិភ្នំតូច នៃឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ស្គន់ សាគីន ប្រធានគណៈកម្មការលទ្ធកម្មឃុំតាអាន ស្រុកក្រឡាញ់...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្វាយលើ និងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងបរិវេណសាលាស្រុកស្វាយលើ ខេត្តសៀមរាប។ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីធ្វើការពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលមានភារកិច្ចអនុវត្តការងារដោយត្រូវសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ លោក នឹម វ៉ាន់សំ...
ព័ត៌មានលំអិតគណៈកម្មការលទ្ធកម្មឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ទៀប ទឿង ប្រធានគណៈកម្មការលទ្ធកម្មឃុំត្រីញ័រ ស្រុកពួក បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំ...
ព័ត៌មានលំអិតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នអង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករ ព្រមទាំងតំណាងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ប្រមាណជា ១០០នាក់ ដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការ យន្តការបន្ទាន់សម្រាប់អនុវត្តនៅក្នុងខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលពីសំណាក់ ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.