ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ច រួមនឹងមន្ត្រីជំនាញ បានសំណូមពរដល់ឳពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានគ្រប់សកម្មភាពកូនៗរបស់ខ្លួន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន ត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានប្រារព្ភខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" ដើម្បីជាការលើកកម្ពស់សិទ្ធិសេរីភាពលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០២៤នេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកស្រីស្នំ បានធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៥ រួមមាន៖ ភូមិមោងខាងត្បូង ភូមិមោងខាងជើង ភូមិខ្វែក ភូមិកំបោរ និងភូមិល្វា ឃុំមោង ស្រុកស្រីស្នំ...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានប្រកាសបញ្ចប់ប្រកបដោយភាពជោគជ័យ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្រ្តីជំនាញបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀត។ លោក ឈួន យ៉ែប ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សក្របីរៀល បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ រដ្ឋបាលសង្កាត់ក្របីរៀល បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សហភាពសហព័ន្ឋយុវជនកម្ពុជា និងសមាជិក សមាជិកា ក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ចំនួនប្រមាណជា២៥០០នាក់។ លោក សៀន...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាពសម្រាប់ការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥ /២០២៧ ដឹកនាំដោយលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក...
ព័ត៌មានលំអិតក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ខេត្តសៀមរាប គឺជាទីកន្លែងដែលលោកពេញចិត្តបំផុត។ លោក W. Patrick Murphy បង្ហាញថា...
ព័ត៌មានលំអិតការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ព្រឹកមិញនេះ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត មន្តី្របច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងក្រុមហ៊ុនដេញថ្លៃផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំតាសោម បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំតាសោម បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ...
ព័ត៌មានលំអិតគម្រោងដេញថ្លៃជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ១ខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឡាំ ពុត ប្រធានគណៈកម្មការលទ្ធកម្មឃុំរោងគោបានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំរោងគោ បានដាក់ដេញថ្លៃគម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម១ខ្សែ ភ្ជាប់ពីក្នុងភូមិគាប ទៅភូមិល្បើកប្រិយ៍ មានប្រវែង១.៣៥០ម៉ែត្រ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ជាប្រធានអង្គភាពនគរបាលទេសចរណ៍ថ្មី ប្រចាំខេត្តសៀមរាប ជំនួសលោក ទី សុខឡែន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.