ដោយមានការគាំទ្រពីសាកលវិទ្យាល័យជាតិសិង្ហបុរី នាព្រឹកថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ សហការជាមួយមន្ទីរពេទ្យកាល់ម៉ែត បានបើកសិក្ខាសាលាផ្សព្វផ្សាយ រវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប...
ព័ត៌មានលំអិតក្នុងពិធីលៀងសាយភោជន៍អបអរសាទរពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៦៣ យាងចូល ៦៤ព្រះវស្សា របស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុន នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ូអ៊ីណុ អាត់ហ្ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំថា ក្នុងអណត្តិការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំកសាងឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ឲ្យកាន់តែមានភាពរឹងមាំ...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនចាញ់មានការថយចុះរហូត៦៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅក្រុងសៀមរាប នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត...
ព័ត៌មានលំអិតមន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកផលិតស្រាពីអង្ករ ត្រូវព្រឹងការគិតគូរអំពីគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវករណីពុលស្រា ស និងឈានទៅដល់ការពង្រីកទីផ្សារផងដែរ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួន សាវុធ អគ្គនាយករង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងគោលបំណងដើម្បីពង្រឹងការងារសន្តិសុខឱ្យដំណើរការនៃការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ទទួលបានជោគជ័យស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាជាដើម។ លោក នឹម...
ព័ត៌មានលំអិតប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯក បានលើកឡើងថា ការបើកដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃរបស់រដ្ឋបាលខេត្តសៀមរាប ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ពិតជាបានជួយសម្រាលការចំណាយប្រចាំថ្ងៃរបស់ពួកគាត់បានច្រើន និងសូមអរគុណដល់រដ្ឋបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេវាកម្មនេះដល់ពួកគាត់ សម្ដេចហ៊ាននិយាយ ហើយធ្វើមែន។ លោកស្រី ម៉ែន ម៉ៃណាស់ រស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា សម្រាប់ការធ្វើដំណើរទាំងទៅ និងមកពីសំណាក់រថយន្តក្រុងមិនគិតថ្លៃនេះ ពិតជាល្អសម្រាប់លោកស្រី...
ព័ត៌មានលំអិតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារគណនេយ្យភាពសង្គមជាមួយលោកស្រី Lisa Peterson នាយិកាអង្គការសុខភាពគ្រួសារអន្តរជាតិ (Fhi360) និងប្រតិភូអមដំណើរ រួមនឹងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត។...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ដែលមានរថយន្តក្រុងចំនួន១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥គ្រឿងបន្ថែមទៀត។ លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន...
ព័ត៌មានលំអិតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋមកពីឃុំចំនួន៧ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីធ្វើការពិនិត្យ និងកែតម្រូវ។ លោក ស៊ុន សុជាតិ អនុមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា...
ព័ត៌មានលំអិតអគារសម្ភពដែលជាសមិទ្ឋិផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.