នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងដេញថ្លៃជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ១ខ្សែរ ដែលជាគម្រោងមូលនិធិឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមលោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំស្ពានត្នោត គឺបានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ១ខ្សែរ ប្រវែង១០០មែត្រ ទទឹង ៥ម៉ែត្រ...

ព័ត៌មានលំអិត

ផ្លូវបេតុងមួយខ្សែប្រវែងជិត ២គីឡូម៉ែត្ត ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែ មានប្រវែងជាង ១.៦០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ នោព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនឹងវត្តមានប្រធានអនុព័ន្ធយោធារៀតណាមប្រចាំកម្ពុជា...

ព័ត៌មានលំអិត

ក្រសួងអប់រំ បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡាជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

នៅសាលាខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ មកពីខេត្តចំនួន៤ មានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ សរុបប្រមាណ២០០នាក់។ អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អលើការទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ថ្មីឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់មូលដ្ឋានក្នុងពេលយុទ្ធនាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

មន្រ្តីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប រួមនិងបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផប់ស្រ្ទ៊ីត។ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា មុននឹងចុះអនុវត្តកាត់ទម្លាក់នេះ...

ព័ត៌មានលំអិត

នៅឆ្នាំ២០២៥ ប្រជាជននៅសហគមន៍ជនបទ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព

ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចឲ្យបាននូវទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ ថ្លែងក្នុងសិក្ខាសាលាស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារអេមព្រឹសអង្គរ...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា និងថាប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុតជាមួយគ្នា ដែលចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ សម្តេចពិជ័យសេនាទៀ បាញ់...

ព័ត៌មានលំអិត

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ការអញ្ជើញដល់របស់ គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ...

ព័ត៌មានលំអិត

ឯកឧត្តម អភិបាលខេត្តសៀមរាប ជួបទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងជួបពិភាក្សាការងារមួយចំនួន ក្នុងឱកាសឯកឧត្តមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤។...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពី សមាជិក...

ព័ត៌មានលំអិត
Page 74 of 304 1 73 74 75 304

Recommended

សូម Like និង Follow ពួកយើង