អនុសាសន៍តាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងន័យជួយសម្រាលបន្ទុកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង បម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២៥ ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត និងត្រឡប់ទៅវិញ។ ក្នុងនោះរថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាបវិញ មានចំនួនជាង ២៦ ០០០នាក់ ក្នុងនោះមានប្រមាណ ៥០០នាក់ បានមកទទួលសេវាប្រឹក្សាយោបល់ពីឱកាសស្វែងរកការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពីមជ្ឈមណ្ឌលការងារខេត្តសៀមរាប។ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងមានវិធានការ និងខិតខំស្វែងរកវិនិយោគិន...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៦២៧ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ ត្រូវស្រង់ស្ថិតិបងប្អូនដែលជាពលករទើបនឹងវិលត្រលប់មកពីប្រទេសថៃ ដែលការធ្វើនេះ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាយើងវិញ។ លោក ឌី រ៉ាដូ...
ព័ត៌មានលំអិតក្នុងឱកាសប្រកាសដាក់ឱ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានានៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាថ្ងៃទី៩ ខែកញ្ញា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ពិសេសនៅក្នុងខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ច្បាប់ស្ដីពីការវិនិយោគថ្មី នឹងផ្ដល់ការទាក់ទាញ និងលើកទឹកចិត្តអ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិកាន់តែខ្លាំង ដោយធ្វើឱ្យកម្ពុជាមានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ ហើយច្បាប់ថ្មីនេះក៏បានផ្ទេរសិទ្ធិអំណាចកាន់តែធំដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុម័តលើគម្រោងវិនិយោគនានាផងដែរ។ ថ្លែងបើកសិក្ខាសាលាស្ដីពីការពិនិត្យ និងការគ្រប់គ្រងការផ្ដល់ការលើកទឹកចិត្ត នៅខេត្តសៀមរាប នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ឯកសារអត្រានុកូលដ្ឋានជាឯកសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ សម្រាប់បំពេញបែបបទផ្សេងៗ ទាំងក្នុងការប្រកបមុខរបរ និងការងារ។ ដូច្នេះ ការផ្ដល់សេវាកាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់គាត់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ កត្តានេះ ទាមទារឱ្យមន្ត្រីអត្រានុកូលដ្ឋាន ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងឆាប់រហ័ស។ នេះបើតាមការលើកឡើងរបស់ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល វេទិកា...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឺង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្ត ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើ...
ព័ត៌មានលំអិតឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបង្ហាញថា ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ហើយកម្ពុជាក៏អាចដើរតួជាច្រកទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារីផងដែរ។ នេះនឹងបង្កើតឱកាសថ្មីក្នុងវិស័យពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។ ស្របពេលជាមួយគ្នានេះ លំហូរទេសចរណ៍កាន់តែខ្លាំងនឹងដើរតួជាកត្តាជំរុញឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលេខាធិការប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ និងមេធាវីនៃសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារី...
ព័ត៌មានលំអិតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប និងអង្គការដៃគូ បានទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើការអនុវត្តតួនាទី ភារកិច្ច ការរៀបចំរបាយការណ៍ និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ គ.ខ.ប.ជ។ លោក ចឹក គឹមជុន អនុប្រធាន គ.ខ.ប.ជ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្ដល់ចំណេះដឹងអំពីរចនាសម្ព័ន្ធ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.