សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសាររស់នៅក្នុងឃុំសែនសុខស្រុកក្រឡាញ់ និង ឃុំមោង ស្រុកស្រីស្នំ បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន៤មុខ មានល្ពៅ ប៉េងបោះ ត្រប់វែង ស្ពៃចង្កិះ។ ពីធីចែកគ្រាប់ពូជនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម បណ្ឌិត វង់ សណ្តាប់...

ព័ត៌មានលំអិត

ជំនួបពាណិជ្ជកម្ម កម្ពុជា-សឹង្ហបូរី

ក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM ) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប (YEAC-SR) ស្ថិតក្នុងជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្លឹបពាណិជ្ជកម្មសឹង្ហបូរី-កម្ពុជា (SCC) ដោយផ្តោតទៅលើការនាំចេញផលិតផលកសិកម្មកម្ពុជាចូលក្នុងទីផ្សារសឹង្ហបូរី និងជម្រុញកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសធ្វើពាណិជ្ចកម្មជាមួយគ្នា ! ក្រោមកិច្ចសម្របសម្រួលដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅសឹង្ហបូរី និងក្នុងក្របខ័ណ្ឌនៃកិច្ចទំនាក់ទំនងរវាងខេត្តសៀមរាប ជាមួយភាគីសឹង្ហបូរី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១(ចុងសប្តាហ៍)នេះ កិច្ចប្រជុំពាណិជ្ជកម្មចំនួន២ បានធ្វើឡើងក្នុងពេលតែមួយ។...

ព័ត៌មានលំអិត

ផលិតផលកែច្នៃពីផ្លែឈើស្រស់របស់កម្ពុជា កំពុងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងស្រុក

ផលិតផលកែឆ្នៃដែលផលិតចេញពីផ្លែឈើស្រស់ របស់ប្រជាកសិករខ្មែរ មានដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយ ផ្លែម្នាស់ និងផ្លែឈើផ្សេងៗ ជាច្រើនទៀត ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះការកែច្នៃផ្លែឈើនេះ ជួយសម្រួលដល់ទីផ្សាររបស់ប្រជាកសិករ ដែលកំពុងខ្វាតទីផ្សារនៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។ បើតាមលោក ស៊ុ សុវង្ស អគ្គនាយកក្រុមហ៊ុនវេហាស៍ជូស៍ សាខាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា...

ព័ត៌មានលំអិត

ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ការរៀបចំជាផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារនៅក្នុងក្រុងសៀមរាប ដែលបានដាក់តាំងលក់នៅសួនកំសាន្ត ខាងជើងព្រះរាជដំណាក់ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដែលគាំទ្រដោយអាជ្ញាធរខេត្ត , មន្ទីរពាណិជ្ជកម្មខេត្ត , មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយសារបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាមកទិញបន្លែធម្មជាតិនៅតំបន់នេះ ស្របពេលដែលកំពុងមានការបញ្ជុះតម្លែរហូតដល់ ៥០ភាគរយ...

ព័ត៌មានលំអិត

សិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ !

នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ និងដើម្បីឆ្លុះបញ្ចាំងលទ្ឋផលការងារប្រចាំឆ្នាំ២០២១តាមរយ:ការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរ ។សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក...

ព័ត៌មានលំអិត

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

នៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...

ព័ត៌មានលំអិត

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ជូនដល់រដ្ឋបាលខេត្តសៀមរាប

ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទីនៅក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយកសិករដាំដំណាំស្វាយចន្ទី បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់ ជូនដល់កសិករកំពុងតែដាំដំណាំស្វាយចន្ទី ប្រមាណជាង២០នាក់ ដែលមកពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស ។ ឯកឧត្ដមឧកញ៉ា...

ព័ត៌មានលំអិត

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប លោក ហ៊ុន រស្មី បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា នេះថា អាជីវករដែរប្រកបរបរលក់ផលិតផលថ្នាំ និងជីគីមីកសិកម្មដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬលក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម។ ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ ពីច្រកចេញចូលតែមួយ និងលក់ផលិតផលកសិកម្មណា ដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ...

ព័ត៌មានលំអិត

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

លាតសន្ធឹងលើផ្ទៃដី១០២២ហិកតា ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រៃសហគមន៍នេះ មិនត្រឹមតែជាតំបន់ការពារដើមឈើ ឲ្យរួចផុតពីការទន្ទ្រានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាជម្រកសត្វព្រៃ និងជាកន្លែងផ្តល់នូវអនុផលព្រៃឈើយ៉ាងសំបូរបែបដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។ លោក ម៉ៅ ង៉ិ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងថ្មី ឃុំខ្នារពោធិ៍ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលទំនេរពីការបង្កបង្កើនផល រូបលោក និងប្រជាពលរដ្ឋក្នុងភូមិតែងតែមកព្រៃសហគមន៍ដើម្បីដកផ្សិត និងបេះផ្លែឈើព្រៃដែលវាឲ្យផលតាមរដូវកាលដោយអ្នកខ្លះមកដកផ្សិតសម្រាប់ហូបប្រចាំថ្ងៃ...

ព័ត៌មានលំអិត
Page 13 of 26 1 12 13 14 26

Recommended

សូម Like និង Follow ពួកយើង