Wednesday, February 8, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

វគ្គ​ជំនាញ​អន្តរាគមន៍​ពិសេស​ក្នុងការ​បង្ក្រាប​ទប់ទល់​បាតុកម្ម និង កូដកម្ម​របស់​កងក​ម្លាំ​ង​នគរបាល​ខេត្តសៀមរាប​ត្រូវបាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
18/10/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
វគ្គ​ជំនាញ​អន្តរាគមន៍​ពិសេស​ក្នុងការ​បង្ក្រាប​ទប់ទល់​បាតុកម្ម និង កូដកម្ម​របស់​កងក​ម្លាំ​ង​នគរបាល​ខេត្តសៀមរាប​ត្រូវបាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​មិញ​នេះ​
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឆ្លងកាត់​ការសិក្សា និង​អនុវត្ត​ផ្ទាល់​របស់​កងកម្លាំង​នគរបាល​ខេត្តសៀមរាប​ក្នុង​រយៈ ០២​សប្តាហ៍​កន្លងទៅនេះ ត្រូវបាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​បរិវេណ អង្គរ​ឃ្យុ​ង​យូ ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា គុណ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ អភិបាលខេត្ត​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្នងការ​នគ​របាល​ខេត្ត លោក​លោកស្រី ស្នងការរង តំណាង​មន្ទីរ​អង្គភាព​រួមមាន​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្ត កង​រាជ​អា​វុ​ហត្ថ​ខេត្ត អង្គភាព​ប្រតិបត្តិការ​សឹក​រង​ខេត្ត​អង្គភាព​ការពារ​បិ​តិក​ភ័​ណ្ទ​ប្រចាំខេត្ត អង្គភាព​នគរបាលទេសចរណ៍​​លោកនាយ ការិយាល័យ ជំនាញ​ចំណុះ​ស្នងការ​និង លោក អធិការ នគរបាល ក្រុង – ស្រុក ទាំង ១២ និង​ស​ក្ខា​កាម​នគរបាលជាតិ​ចំនួន​៣២០ នាក់​ផងដែរ ។

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា ការតស៊ូ​របស់​វរៈ​យុទ្ធជន យុទ្ធ​នារី ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក្រោម​ព្រះរាជ​បូជនីយកិច្ច របស់​សម្តេច​ព្រះវររាជ​បិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​ឯករាជ្យ បូ​រណ ភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ប្រកបដោយ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​គ្រប់​កាលៈទេសៈ រហូត​ទទួលបាន ឯករាជ្យ​ជាតិ ពី​ពួក​បារាំង​សេស ដែល​គិត​មកដល់ពេលនេះ មាន​អាយុកាល​៦៦​ឆ្នាំ​ហើយ ។

​លោក ពៅ ពិសិដ្ឋ បានបញ្ជាក់​បន្ថែមថា មហិច្ឆតា​របស់​ក្រុម​ជន​អគតិ​មួយចំនួន ដែល​បាន​ចិញ្ចឹមចិត្ត​ប្រឆាំង​ផ្កាប់មុខ មិន​គិតពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​មិន​ចង់​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការរីកចម្រើន គឺ​ពួក​ទាំងនោះ​ចង់​បង្កចលាចល ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ជាសំខាន់​ក្នុងពេល​ថ្មីៗ​នេះ បុគ្គល​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ថែម​ទៀតផង ។ ហើយ​ចំពោះ​សិក្ខាកាម​របស់​យើង​ដែល​បានបញ្ចប់​វគ្គ​សិក្សា​នាពេលនេះ គឺមាន​តួន​នាទី​យ៉ាងសំខាន់ ក្នុងការ​ការពារ​សុខ​សុ​វត្តិភាព និង សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​ប្រទេស​កម្ពុជា និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ជាតិ​អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

02/01/2023
មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

29/11/2022

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ ក៏បាន​បញ្ជាក់ថា គោលបំណង​នៃ​ការហ្វឹកហាត់​របស់​កង​កម្លាំង​នគរបាល​របស់​យើង​ដែល​បានបញ្ចប់​នៅពេលនេះ គឺ ដើម្បី​ពង្រឹងសមត្ថភាព​ដល់ក​ម្លាំ​ង​នគរបាល​ទាំងអស់​ចំណុះ​ស្នងការ​ខេត្ត ក្នុងការ​បង្កើន​នូវ​កិច្ចការពារ ធានា​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជា​ពល រដ្ឋ និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង​នគរបាលជាតិ ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ និង កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រមូលផ្តុំ​កម្លាំង​ត្រៀម​ប្រចាំការ ក្នុង​ការចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​នៅ​ហេតុការណ៍ ឬ​មាន​ករណី​អ្វី​កើតឡើង​ជាយថាហេតុ​ណាមួយ ។ ម្យ៉ាង ទៀត​កងកម្លាំង​ទាំងអស់ ក៏ត្រូវ​បង្កើន​កិច្ចការពារ​ថែរក្សា​នូវ​សន្តិភាព​ស្ថេរភាព​និង​សន្តិសុខ សុវត្ថិភាព​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ និង ត្រូវធ្វើ​ការត្រួតពិនិត្យ សហការគ្នា​ឲ្យ​បានល្អ​នៅតាម​បណ្តា​គោលដៅ​នីមួយៗ ក្នុងភូមិ​សាស្ត្រ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ការពារ​និង​បង្ការ​ទប់ស្កាត់​បទល្មើស សំដៅ​រក្សា​ការពារ និង​ធានា​សន្តិសុខ​សុ​វត្តិភាព​ជូន​ថ្នាក់ដឹកនាំ និង គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បម្រើសេវា​សាធារណៈ នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ទាំង​ស្មារតី​និង​សម្ភារៈ សំដៅ​ធានាបាន​នូវ​សុវត្ថិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​សង្កត់ធ្ងន់ថា កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​វិភាគ និង​វាយតម្លៃ​នូវ​រាល់​សភាពការណ៍​សកម្ម​ភាព និង​ឧបាយកល​ចិត្តសាស្ត្រ​នានា ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ការបង្ក​ចលាចល​ណាមួយ​ដែល​ធ្វើ​ឲ្យ​បាត់​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុងសង្គម ហើយ​ត្រូវមាន​វិធានការ​ម្ចាស់ការ ដើម្បី​វាយបក​ទប់ស្កាត់​និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ។ ហើយ​ក្នុងនោះដែរ ដើម្បី​ឆ្លើយតប​ទៅ​និង​តួនាទី​ភារកិច្ច​ដែល​បានកំណត់​ខាងលើ កងកម្លាំង​ទាំងអស់​ត្រូវមាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ជាមួយ​អង្គភាព​ពាក់ព័ន្ធ ពិសេស​ដឹកនាំ​និង​បំផុស​ចលនា​បងប្អូន​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន ចូលរួមចំណែក​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ដើម្បី​ឈានទៅ​សម្រេចបាន​ស្នាដៃ​ធំៗ​បន្ថែមទៀត ក្នុងការ​ការពារ​សន្តិ​សុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ អង្គភាព និង ជូន​ជាតិ​មាតុភូមិ​កម្ពុជា​យើង ៕

​អត្ថបទ និង រូបភាព​៖ អ៊ុន ណា​រាជ្យ​

Tags: ​កម្លាំង​នគរបាល​ខេត្តសៀមរាបបង្ក្រាប​ទប់ទល់​បាតុកម្ម និង កូដកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​គ្រោង​នឹង​បោសសំអាត​មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​លើ​ធនធានមនុស្ស និង​កង្វះ​ថវិកា​

កម្ពុជា​គ្រោង​នឹង​បោសសំអាត​មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​លើ​ធនធានមនុស្ស និង​កង្វះ​ថវិកា​

នគរបាល​ក្រុង​សៀ​មរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច

នគរបាល​ក្រុង​សៀ​មរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច

ប្រតិភូ​អ្នកកាសែត​វៀតណាម សិក្សា​អំពី​ការគ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន និង​ព័ត៌មាន​ក្លែងក្លាយ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

ប្រតិភូ​អ្នកកាសែត​វៀតណាម សិក្សា​អំពី​ការគ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន និង​ព័ត៌មាន​ក្លែងក្លាយ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    844 shares
    Share 338 Tweet 211
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    523 shares
    Share 209 Tweet 131
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    451 shares
    Share 180 Tweet 113
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (455)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,969)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,504)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (665)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (772)
  • សាសនា និង មនុស្សធម៌ (785)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.