Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នឹងត្រូវ​ចំណាយពេល​យូរ​ជាង​ការគ្រោងទុក​

ដោយ Pothe Thun
15/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នឹងត្រូវ​ចំណាយពេល​យូរ​ជាង​ការគ្រោងទុក​
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មួ យ​និង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា​ប្រទេស​ជប៉ុន ការជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​មានរ​យៈ​ពេល​៥​ឆ្នាំ (២០១៥-២០២០) និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​

​ប៉ុន្តែ​ភាពជាក់ស្ដែង ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​២ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២០ អាច​នឹងត្រូវ​ពន្យា​ពេល​ដោយ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយចំនួន​។​

​តាម​ការលើកឡើង​រប​ស់ មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ លោក អន សុភាព បាន​និយាយថា តាម​លទ្ធផល​ជាក់ស្តែង​ការជួសជុល​អនុវត្តបាន​ត្រឹមតែ​១៥%​ប៉ុណ្ណោះ ព្រោះ​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូចជា​រចនា​សម្ពន្ធ​និង​សម្ភារៈ​សំណង់ ស្ថានភាព​នៃ​ការខូចខាត​របស់​ថ្ម គុណភាព​ថ្ម ស្ថានភាព​ដី​ដែល​បង្ហាប់​នៅក្នុង​ស្ពាន​ហាល និង​លទ្ធផល​ពិសោធ​លើ​ការបុក​បង្ហាប់ដី​សាកល្បង​ចំនួន​១០​ម៉ែត្រ​បាន​ជោគជ័យ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​មន្ត្រី​បច្ចេកទេស​រូបនេះ បាន​ពន្យល់​បន្ថែមថា ការជួសជុល​លើក​ទី​២​នេះ គឺមាន​ការខុសប្លែក​ពី​ការជួសជុល​នៅ​សម័យ​បារាំង និង​ការជួសជុល​ក្នុងដំណាក់កាល​ទី​១ ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​តម្រូវ​មិនឱ្យ​មានការ​រុះរើ​ជញ្ជាំង​ស្ពានថ្ម​បាយក្រៀម​នេះឡើយ ដោយ​ត្រូវ​រក្សា​ស្លាកស្នាម​នៃ​ការជួសជុល​នៅក្រោយ​សម័យអង្គរ​ទុកជា​ប្រវត្តិសាស្ត្រ ថ្វីត្បិតតែ​រចនាសម្ព័ន្ធ​សំណង់​ស្ពាន​នេះ​មានការ​ខូចខាត​ខ្លាំង​ក៏ដោយ​។​

​ចំពោះ​ការជួសជុល​ដែល​លំបាក​បំផុត​ដល់​ក្រុមការងារ​ជួសជុល​នោះ លោក អន សុភាព បញ្ជាក់ថា គឺ​ការស្រាវជ្រាវ​រក​វិធីសាស្ត្រ គ្រប់​បច្ចេកទេស ដើម្បី​ទប់​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ចាស់ ដែល​ទ្រុឌទ្រោម​ខូចខាត​ដោយសារ​អាយុកាល​នៃ​វត្ថុធាតុដើម ការ​ត្រាំ​ក្នុង​ទឹកជា​ប្រចាំ​។ ហើយ​ការងារ​នេះ ក្រុមការងារ​ជំនាញ ចាំបាច់​ត្រូវ​រក្សា​ភាព​ដើម​នៃ​សំណង់​បុរាណ​ឱ្យបាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស​និង​សម្ភារៈ​ទំនើប​ខ្លះ លាយ​នឹង​បច្ចេកទេស​បុរាណ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ឱ្យ​ជាប់​មាំ​បានល្អ​។​

​អត្ថបទ និង​រូបភាព​៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​ប្រាសាទអង្គរវត្ត​​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ឪពុកចុង ចាប់រំលោភ​កូនស្រី​អាយុ ៥​ឆ្នាំ នៅ​ស្រុក​វ៉ារិន​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ឪពុកចុង ចាប់រំលោភ​កូនស្រី​អាយុ ៥​ឆ្នាំ នៅ​ស្រុក​វ៉ារិន​

អភិបាលខេត្ត​សៀមរាបជំរុញ​ដល់​និស្សិត យុវជន​និង​សហគ្រិន​ទាំងអស់ត្រូវខិតខំ​អភិវឌ្ឍន៍​ខ្លួន​ឱ្យទាន់​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​ជា​ប្រទេស​វៃឆ្លាត​នៅ​ឆ្នាំ​២០២៣

ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បន្តធ្វើ​ការជួសជុល​ផ្លូវនិង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​

ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បន្តធ្វើ​ការជួសជុល​ផ្លូវនិង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.