Tuesday, November 18, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្ត និងវិនិយោគិនជាតិ-អន្តរជាតិ ប្រជុំពិភាក្សាជំរុញកំណើនទេសចរណ៍ក្នុងខេត្តសៀមរាបប្រកបដោយនិរន្តរភាព

ដោយ Pothe Thun
03/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្ត និងវិនិយោគិនជាតិ-អន្តរជាតិ ប្រជុំពិភាក្សាជំរុញកំណើនទេសចរណ៍ក្នុងខេត្តសៀមរាបប្រកបដោយនិរន្តរភាព
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព ខេត្តសៀមរាប ដើមី្បស្វែងរកនូវដំណោះស្រាយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំនោះ មានការចូលរួមពី នាយកសហព័ន្ធពាណិជ្ជកម្មសិង្ហបុរី នៃទីចាត់ការពាណិជ្ជកម្មសកល (អាស៊ាន) វិនិយោគិនជាតិ-អន្តរជាតិ រួមនិងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ពាក់ព័ន្ធ។ អង្គប្រជុំ បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការ ធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ព្រមទាំងការផ្អាកធ្វើអាជីវកម្មរបស់សណ្ឋាគារ និងផ្ទះសំណាក់ មួយចំនួននៅក្នុងខេត្តសៀមរាប រួមនិងសំណូមពរកំណត់ទីចំណតម៉ូតូរ៉ឺម៉ក់កង់បីឲ្យបានត្រឹមត្រូវ លុបបំបាត់ការលក់ដូរលើចញ្ជើមផ្លូវ និងរំដោះផ្លូវថ្មើរជើង សម្រាប់ភ្ញៀរដើរកម្សាន្តក្នុងក្រុងមកវិញ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

18/11/2025
ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

18/11/2025

មានប្រសាសន៍នោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា បញ្ហាដែលបានលើកឡើងមកនេះ គឺត្រូវបានសាធារណជនមួយចំនួនធ្វើការវាយប្រហារមកលើរដ្ឋបាលខេត្ត តាមប្រព័ន្ធព័ត៌មានសង្គម តែបញ្ហាទាំងនោះ មួយចំនួន ត្រូវបានអាជ្ញាធរខេត្ត កំពុងដោះស្រាយតាមរយៈការអនុវត្តទៅតាមគម្រោងប្រចាំឆ្នាំរបស់ខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ខេត្តសៀមរាប ខុសពីបណ្ដាខេត្តដទៃ ដោយសារខេត្តមួយនេះ មានការគ្រប់គ្រងដោយអាជ្ញាធរចំនួន៣ រួមមាន អាជ្ញាធរជាតិអប្សរា គ្រប់គ្រងលើដែនដីជាតំបន់ប្រាង្គប្រាសាទ និង បុរាណដ្ឋាន អាជ្ញាធរបឹងទន្លេសាបគ្រប់គ្រងលើតំបន់បឹងទន្លេសាប និងផ្ទៃដីសេសសល់គ្រប់គ្រងដោយអាជ្ញាធរខេត្ត។

សម្រាប់តំបន់ដែលជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានលើកនូវផែនការមេ នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និង ជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP)របស់អាជ្ញាធរជាតិអប្សរាផងដែរ ។

សូមជម្រាបថា តាមរយៈបទបង្ហាញរបស់លោកប្រធានមន្ទីរទេសចណ៍ខេត្តសៀមរាបក្នុងកិច្ចប្រជុំនោះ បានបញ្ជាក់ថាស្ថានភាពភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ ទាំងផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក មានចំនួន ៤លាន២៦២ពាន់៣០៦នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ មានចំនួន ២លាន៥៦ពាន់៦០៩នាក់ និង ភ្ញៀវទេសចរណ៍អន្តរជាតិ ២លាន២០៥ពាន់៦៧៩នាក់ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ មានការថយចុះ២០ភាគរយ ។

  

អត្ថបទ និង រូបភាព៖ ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ទេសចរណ៍ទេសចរណ៍ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដកូរ៉េខាងត្បូង ប្រគល់អគារបណ្ណាល័យ ដល់សាលាក្នុងស្រុកពួក

ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដកូរ៉េខាងត្បូង ប្រគល់អគារបណ្ណាល័យ ដល់សាលាក្នុងស្រុកពួក

អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    395 shares
    Share 158 Tweet 99
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63275 shares
    Share 43682 Tweet 8164
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9036 shares
    Share 5446 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26713 shares
    Share 22043 Tweet 1946
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    19 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,013)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,494)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,113)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.