Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពល កម្ពុជា បានយកចិត្តទុកដាក់អប់រំកុមារ តំាងពីឆ្នាំ១៩៧៩មក

ដោយ Pothe Thun
24/01/2020
នៅក្នុង ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពល កម្ពុជា បានយកចិត្តទុកដាក់អប់រំកុមារ តំាងពីឆ្នាំ១៩៧៩មក
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា កុមារជាអ្នកបន្តវេន ប្រកបដោយធនធានសក្តានុពលរបស់ប្រទេសជាតិ។ កុមារជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពសេចក្ដីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលឧបត្ថម្ភការសាងសង់ដោយអង្គការស្គូលអេដជប៉ុន។

សម្តេចបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអប់រំ រៀនសូត្ររបស់កុមារ មិនមែនជាកិច្ចការថ្មីនោះទេ រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមយកចិត្តទុកដាក់អនុវត្ត តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កលក្ខណៈឱ្យយុវជនជំនាន់ក្រោយៗ ទទួលបានការសិក្សាពេញលេញ រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងារ និងមានមុខរបរដូចនឹងបណ្តាប្រជាជាតិក្នុងតំបន់ និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការកាត់បន្ថយអត្រានៃភាពក្រីក្រនៅក្នុងប្រទេសជាតិ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កុមារនៅកម្ពុជាត្រូវបានការពារ ការជួយឧបត្ថម្ភគាំទ្រ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់អាហារូបត្ថម្ភ ការអប់រំរៀនសូត្រ ត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ សម្តេចបានបន្តថា “យុវជនជាសសរទ្រូងជាកម្លាំងស្នូល ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ដែលពួកគេនឹងក្លាយជាអ្នកដឹកនាំ គ្រប់គ្រងស្ថាប័នក្លាយជាមេគ្រួសារ។ កម្ពុជាតែងយកចិត្តទុកដាក់ក្នុងកិច្ចគាំពារ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមធម៌ ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់រូប ទទួលបាននូវការគាំពារតាំងពីកុមារភាព។ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺកុមារទាំងអស់ត្រូវទទួលបានការគាំពារ ការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរៀនទៅតាមកម្រិត នៃបឋមសិក្សា”។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង មាន៥បន្ទប់ ដែលសម្ពោធនិងដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាការឧបត្ថម្ភរបស់អង្គការស្គូលអេដជប៉ុន។ អង្គការនេះបានសាងសង់អាគារសិក្សាជាច្រើនខ្នងនៅទូទាំងប្រទេស ដែលសរុបមកដល់ពេលនេះ មានចំនួន ២៦៤អគារ ស្មើនឹងទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក។ សម្រាប់២០២០ និង២០២១ អង្គការស្គូលអេដជប៉ុន មានគម្រោងសាងសង់អគារសិក្សា ២០អាគារបន្ថែមទៀត។ ក្រៅពីការកសាងអគារសិក្សា អង្គការស្គូលអេដជប៉ុន នៅមានសកម្មភាពផ្សេងៗទៀត ដូចជា ផ្តល់អាហារូបករណ៍ ជាស្បៀង សម្ភារៈសិក្សា និងសំលៀកបំពាក់ដល់សិស្សក្រីក្រទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ ឯកឧត្តម វ៉ាតាណាបេ មិគិ អតីតសមាជិកសភាជប៉ុន និងជាប្រធានអង្គការស្គូលអេដជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី និងសប្បុរសជនជប៉ុន ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងបានផ្តល់ការឧបត្ថម្ភគាំទ្រលើគ្រប់វិស័យក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ និងអភិវឌ្ឍន៍ប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។ វឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយដ៏ថ្លៃថ្លារបស់មិត្តជប៉ុន នោះឡើយ។

នៅក្នុងឱកាសនោះ សម្តេចបានអំពាវនាវដល់មាតាបិតាទំាងអស់ត្រូវបញ្ជូនកូនគ្រប់អាយុសិក្សាទៅសាលារៀនឲ្យបានគ្រប់ៗគ្នា។ សម្តេចបានផ្តាំផ្ញើដល់យុវជន គោរពច្បាប់ចរាចរណ៍ និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។ ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ចុះស្វែងយល់ទុក្ខលំបាក និងដោះស្រាយបញ្ហាពលរដ្ឋឲ្យទាន់ពេលវេលា ពិសេសចូលរួមដោះស្រាយរាល់បញ្ហារបស់កុមារដោយហេតុថា ការយកចិត្តទុកដាក់ ការផ្តល់ការអប់រំ ដល់កុមារ ជាភារកិច្ចទំាងអស់គ្នា មានរាជរដ្ឋាភិបាល ក្រសួងអប់រំ អាជ្ញាធរ អង្គការសមាគម សហគមន៍ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ជាដើម៕

 

អត្ថបទ និង រូបថត ៖ រដ្ឋសភា

Tags: កុមារហេង សំរិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យខេត្តសៀមរាប គ្រោងបញ្ជូនវេជ្ជបណ្ឌិតទៅបណ្ដុះបណ្ដាលជំនាញវះកាត់ទំនើបនៅប្រទេសថៃ

មន្ទីរពេទ្យខេត្តសៀមរាប គ្រោងបញ្ជូនវេជ្ជបណ្ឌិតទៅបណ្ដុះបណ្ដាលជំនាញវះកាត់ទំនើបនៅប្រទេសថៃ

កម្លាំងចម្រុះស្រុកពួកចុះបង្ក្រាបទីតាំងបទល្មើសជលផលមួយកន្លែងក្នុងមូលដ្ឋានឃុំកែវព័ណ៍ ស្រុកពួក

កម្លាំងចម្រុះស្រុកពួកចុះបង្ក្រាបទីតាំងបទល្មើសជលផលមួយកន្លែងក្នុងមូលដ្ឋានឃុំកែវព័ណ៍ ស្រុកពួក

សាលាបឋមសិក្សាវត្ដបូព៌ និងដៃគូរៀបចំទិវាអន្ដរជាតិនៃការអប់រំជាលើកដំបូងក្នុងខេត្តសៀមរាប

សាលាបឋមសិក្សាវត្ដបូព៌ និងដៃគូរៀបចំទិវាអន្ដរជាតិនៃការអប់រំជាលើកដំបូងក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.