Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្នងការនគរបាលខេត្តសៀមរាប សម្រេចយកឆ្នាំ២០២០ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមបទបញ្ជារាជរដ្ឋាភិបាល

ដោយ Pothe Thun
02/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តសៀមរាប សម្រេចយកឆ្នាំ២០២០ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមបទបញ្ជារាជរដ្ឋាភិបាល
117
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក យោងតាមការកំណែរទម្រង់អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤,១២១ករណី កើនលើសឆ្នាំ២០១៨ ចំនួន ២៦ភាគរយ ក្នុងនោះជនរងគ្រោះដែលត្រូវបាត់បងជីវិតមានចំនួន ១,៩៨១នាក់ កើនឡើង ១២ភាគរយ អ្នករងរបួសមានចំនួន ៦,១៤១នាក់ កើនឡើង ២៩ភាគរយ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លើកឡើងថា ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ឆ្នាំ២០២០ ជាឆ្នាំប្រកាសអាសន្នសម្រាប់មានវិធានការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្នងការ បញ្ជាក់ថា នៅក្នុងអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកប្រព្រឹត្តិអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នឹងរងការពិន័យចាប់ពី ៦ម៉ឺនរៀល រហូតដល់ ៤លានរៀល តាមប្រភេទនៃករណីល្មើស ក្នុងនោះការរងពិន័យ ដែលបានកំណត់នៅក្នុងអនុក្រឹត្យថ្មី មានទំហំលើសពីការកំណត់នៅក្នុងអនុក្រឹត្យចាស់ ពី២ដង ៣ដង និង ៥ដង។

គួរបញ្ជាក់ដែរថា ផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ គឺត្រូវសម្រេចឲ្យបាន ការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច៥០ភាគរយ។ ឆ្នាំ២០២០ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការនេះ គឺត្រូវអនុវត្តឲ្យបាន ការកាត់បន្ថយអ្នកស្លាប់ក្នុងគ្រោះថ្នាក់់ចរាចរណ៍ឲ្យចុះមកត្រឹម ១៦០០នាក់ លើស្ថានភាពនៃការកើនឡើងនៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩កន្លងទៅ មានចំនួន ជាង៤ពាន់នាក់។

យ៉ាងណាក៏ដោយ គេរំពឹងទុកថា ការរឹតបន្តឹងលើអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយការតម្លើងបា្រក់ពិន័យខ្ពស់ នឹងមានការចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន ពីមជ្ឈដ្ឋាននៃអ្នកប្រើប្រាស់យានយន្ត កាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស ប្រកបដោយប្រសិទ្ធភាព ស្របតាមពាក្យស្លោកដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍) ៕

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួល៖ សេង ផល្លី

Tags: រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកស្នងការ​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរសជនជាតិខ្មែររស់នៅខេត្តសៀមរាបទី២ បានជាសះស្បើយ ពីជំងឺកូវីដ១៩

បុរសជនជាតិខ្មែររស់នៅខេត្តសៀមរាបទី២ បានជាសះស្បើយ ពីជំងឺកូវីដ១៩

ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង

ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.