Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន រៀបចំពិធីដាំកូនឈើ១៥០០ដើម ក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
13/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន រៀបចំពិធីដាំកូនឈើ១៥០០ដើម ក្នុងតំបន់រមណីយដ្ឋានអង្គរ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

នៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន បានរៀបចំពិធី ដាំកូនឈើចម្រុះចំនួន ១៥០០ដើម ស្ថិតក្នុងបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ “យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌមនុស្សជាតិ”។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា៖ ការដាំកូនឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ នឹងផ្ដល់ប្រយោជន៍ សម្រាប់ការរស់របស់ប្រជាពលរដ្ឋ រួមនិងការអភិរក្សប្រាង្គប្រាសាទ ដែលបានបម្រើដល់វិស័យទេសចរណ៍។ ព្រៃឈើ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សា ផលប៉ះពាល់ដល់ប្រាសាទបុរាណ និងដំណើរការប្រព័ន្ធអេកូ-ឡូស៊ី ដែលវាបានជួយកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ថ្លែងក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បង្ហាញថា៖ ការដាំដើមឈើ ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់ និងការពារព្រៃឈើ ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែង ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ក្នុងការការពារ និងស្តារព្រៃឈើឡើងវិញ។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ៖ សូមបញ្ឈប់ជាបន្ទាន់ ការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ ដែលនេះជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសធ្វើឲ្យអន្តរាយដល់ធនធានធម្មជាតិ បរិស្ថាន និងបង្កឲ្យមាន គ្រោះធម្មជាតិ ដែលជាគ្រោះថ្នាក់ សម្រាប់ជីវិតលើផែនដីទាំងមូល។ ផ្ទុយទៅវិញ យើងត្រូវរួមសាមគ្គីគ្នា ដើម្បីបណ្ដុះឡើងវិញ នូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងទស្សនៈសន្សំសំចៃក្នុង ការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ ។ ចំពោះកូនឈើ ដែលបាន ដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តារៀបចំផែនការសកម្មភាពក្នុង ការចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤គ្រួសារក្នុងឃុំបាគងទទួលបានជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាពីចៅអធិការវត្តប្រាសាទលលៃ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤គ្រួសារក្នុងឃុំបាគងទទួលបានជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាពីចៅអធិការវត្តប្រាសាទលលៃ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រាសាទគោកចក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រាសាទគោកចក

កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៅកាន់តុលាការ ពីបទលួចដោះក្រវិលក្មេងៗជាច្រើននាក់ក្នុងខេត្តសៀមរាប

កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៅកាន់តុលាការ ពីបទលួចដោះក្រវិលក្មេងៗជាច្រើននាក់ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.