Friday, March 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
24/10/2020
នៅក្នុង ព័ត៌មានជាតិទូទៅ, សាសនា និង មនុស្សធម៌
71
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តសៀមរាប គណ:កម្មការវត្តប្រាសាទគោកចក និងពុទ្ធបរិស័ទ ដង្ហែរទៅវត្តប្រាសាទគោកចក ទទួលបានថវិកាចំនួនជាង១ម៉ឺនដុល្លារ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត និងពុទ្ធបរិស័ទ ដោយប្រមូលបានថវិការបស់រដ្ឋបាលចំនួន១០.៤៨៥.០០០រៀល និងប្រាក់ដុល្លារ ចំនួន១៥០ ព្រមទាំងត្រៃចីវរចំនួន២៨ត្រៃផងដែរ និងបច្ច័យគណៈកម្មការអាចារ្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមមួយចំនួនទៀតផងដែរ សរុបថវិកាទទួលបានពីអង្គកឋិនទានទាំងអស់ចំនួនជាង៦០លានរៀលនិង១,៥៤០ដុល្លារ ផាត់ចំណាយសព្វសារពើ នៅសល់ចំនួន៤០,៩៦០,០០០រៀល និង១,៥៤០ដុល្លារ អាមេរិក បានវេរប្រគេនព្រះភិក្ខុសង្ឃក្នុងវត្តដែលគង់ចាំវស្សាអស់រយៈពេលបីខែនាពេលកន្លងមក។ អង្គកឋិនទាននេះ ដែលផ្តួចផ្តើមដោយ រដ្ឋបាលខេត្ត គណៈកម្មការអាចារ្យនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយផដែរ។

បើតាមការប្រកាសឱ្យដឹងក្នុងពិធីវេរប្រគេនដល់ព្រះសង្ឃ របស់ គណៈកម្មការអាចារ្យវត្តថា៖ អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ កើតឡើងដោយហេតុ៤យ៉ាង: ហេតុទី១ ដោយសារដូនជីតាជីប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង និងបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានបដិបត្តិ រៀនសូត្រធម៌វិន័យ ត្រឹមត្រូវតាមគន្លងព្រះពុទ្ឋសាសនា។បានដឹងផងដែរថាវត្តនេះមានភាពខ្វះខាតសម្ភារៈប្រើប្រាស់ក្នុងវត្តមួយចំនួន និងបានគិតពិចារណាដឹងច្បាស់ថាអាយុសង្ខាររបស់ខ្លួនមិនទៀងមិនស្ថិតស្ថេរ ទើបរៀបចំផ្តួចផ្តើមមូលមតិគ្នាជាឯកច្ចឆ័ន្ទធ្វើបុណ្យកឋិននេះឡើង។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

ព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែមគឹមសាន ព្រះគ្រូចៅអធិការវត្ត មានថេរៈដិការថា៖ បច្ច័យអមត្រៃដែលទទួលបានពីអង្គកឋិនទានចំនួន១ម៉ឹនដុល្លារនៅឆ្នាំនេះ នឹងយកទៅសងថ្លៃដែក ដែលបានជំពាក់គេកាលពីឆ្នាំ២០១៩ នៅខ្វះ៥ពាន់ដុល្លារទៀត នឹងប្រឹងប្រែងសន្សំសងម្ចាស់បំណុកជាបន្តបន្ទាប់ទៀត។ ព្រះអង្គរំលឹកថា ជំពាក់ថ្លៃដែកនេះដោយសារយកមកសម្រាប់សាងសង់សាលាធម្មសភា តែជាអកុសលនៅពេលចាក់បេតុងប្លង់សេ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ សាលាធម្មសភានេះត្រូវបានរលំទាំងស្រុង។ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងនាម ក្រុមប្រឹក្សា អាជ្ញាធរខេត្ត បានថ្លែងកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត  បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះទ្រព្យធន នាំគ្នារៀបចំជាអង្គកឋិនទាននេះឡើង ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យវិស័យពុទ្ឋចក្រកាន់តែរីកចំរើនតទៅទៀត។

ឯកឧត្តម បន្តថា៖ នៅកម្ពុជា វិស័យពុទ្ឋចក្រ និងវិស័យអាណាចក្រគឺតែងតែដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។អាស្រ័យដោយប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញ សង្គមជាតិទាំងមូលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យហេដ្ឋារចនាសម្ព័ន្ឋ សេដ្ឋកិច្ច និងសង្គមកិច្ច។ល។ ជាមួយគ្នានេះវិស័យពុទ្ធចក្រ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ថាព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ៕ 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ ទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ ទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង

ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រស់នៅឃុំចំនួន២ ស្រុកពួក ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រស់នៅឃុំចំនួន២ ស្រុកពួក ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9089 shares
    Share 5467 Tweet 1509
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.