Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចពិជ័យសេនា ផ្ដល់ភ្លើងបូជាសព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រប្រឹក្សាខេត្តសៀមរាប

ដោយ Pothe Thun
29/11/2020
នៅក្នុង សាសនា និង មនុស្សធម៌
234
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចពិជ័យសេនា ផ្ដល់ភ្លើងបូជាសព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

 

នៅរសៀល ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តសៀមរាប បានអញ្ជើញផ្ដល់ភ្លើង បូជាដល់សពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅវត្តពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

ក្នុងឱកាសនោះ គេឃើញវត្តមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, អាជ្ញាធរខេត្ត,មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និង ប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ជាកិច្ចចុងក្រោយនៃសព ។

ក្នុងវិយោគកថា បានរំលេចពីជីវប្រវត្តិ ដែលស្ទើរតែពេញមួយជីវិត ឯកឧត្តម អ៊ឹង ហឿន បានបម្រើជាតិមាតុភូមិ តាំងពី ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មក ដោយឯកឧត្តមបានបូជាកម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ និងបានបន្សល់ស្នាដៃធំៗ រួមទាំងនានាសមទ្ធិផលជាច្រើនទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍក្នុងខេត្តសៀមរាប ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រ រហូតដល់ថ្ងៃដែលឯកឧត្តមទួលមរណៈភាព ។សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, អាជ្ញាធរខេត្ត,មេបញ្ជាការកងកម្លាំងប្រដាប់ អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និង ប្រជាពុទ្ធបរិស័ទ បានសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាននូវការបាត់បង់ថ្នាក់ដឹកនាំមួយដ៏ឆ្នើមមួយរូប ក្នុងការចូលរួមការពារ រក្សាសន្តិភាព ស្ថេរភាពនយោបាយជូនប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏សោកសៅនេះ គណៈប្រតិភូទាំងអស់ បានអញ្ជើញបូជាទៀន-ធូប តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាកិច្ចជូនដំណើរចុងក្រោយ និងឧទ្ទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន បានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តន៍។

គួរជម្រាបថា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនេះ ចាប់ផ្ដើមពីថ្ងៃទី២៦ ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានសពស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និងបានធ្វើការដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅឈាបនដ្ឋានវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនៅវេលាម៉ោង០៦ល្ងាច សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញប្រទានភ្លើងបូជាសព ៕

អត្ថបទ និង រូបថត ៖ យូ វង្ស

Tags: បូជាសព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូងថ្មីៗនេះ សម្ដេចតេជោ បានហៅថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”

ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូងថ្មីៗនេះ សម្ដេចតេជោ បានហៅថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”

គម្រោងសាងសង់ និងកែលម្អផ្លូវចំនួន៣៨ខ្សែក្រុងសៀមរាប ជាការកំណត់តំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ និងជាទីក្រុងទេសចរណ៍ទំនើប

គម្រោងសាងសង់ និងកែលម្អផ្លូវចំនួន៣៨ខ្សែក្រុងសៀមរាប ជាការកំណត់តំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ និងជាទីក្រុងទេសចរណ៍ទំនើប

គម្រោងសាងសង់ និងកែលម្អផ្លូវចំនួន៣៨ខ្សែក្រុងសៀមរាប ជាការកំណត់តំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ និងជាទីក្រុងទេសចរណ៍ទំនើប

ក្រសួងចំនួន៣ នឹងត្រួតពិនិត្យគុណភាពការស្ថាបនាផ្លូវ ក្នុងគម្រោងសាងសង់ និងកែលម្អផ្លូវចំនួន៣៨ខ្សែក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.