Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្ប: សម្រាប់កូនខ្មែរសិក្សាស្វែងយល់ !

ដោយ Pothe Thun
04/03/2021
នៅក្នុង វប្បធម៌ និង ទេសចរណ៍
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានរៀបចំពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណ ដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដី និងក្រោមដី រួមទាំងប្រវត្តិសិល្ប:ជាច្រើនទៀត។

មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គ រមិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ រួមទាំងបដិមាជាច្រើនសម្រាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្ប: និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។

លោក ប៉ែន ចំរ៉ុង នាយកស្តីទី នៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រ តាមរយ:ការចូលមកទស្សនាពិព័រណ៍នៅសារមន្ទីព្រះនរោត្តមសីហនុ-អង្គរនេះ ជាពិសេសសម្រាប់យុវជន កុលបុត្រខ្មែរដែលចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។ លោកសង្កត់ធ្ងន់ថា យុវជនជា សសរទ្រូងរបស់ប្រទេសជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមក្នុងកិច្ចការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។ ដូច្នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់គ្រឹះស្ថានអប់រំផ្សេងៗ ក្នុងការដឹកនាំសិស្សានុសិស្សឱ្យមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីរបស់សារមន្ទីរ និងបានឃើញបុរាណវត្ថុផ្ទាល់ភ្នែក ដែលបានមកពីការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា អង្គការស្ថាប័នអន្តរជាតិធ្វើការងារជួសជុល អភិរក្ស និងស្រាវជ្រាវនៅក្នុងតំបន់អង្គរ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

19/11/2025
រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

17/11/2025

លោក ប៉ែន ចំរ៉ុង បន្ថែមថា ក្រោយពេលមានការអប់រំបេតិកភណ្ឌបានទូលំទូលាយ មានប្រជាពរដ្ឋ និងសប្បុរសជនបានចូលរួមផ្តល់នូវបុរាណវត្ថុដូចជាបដិមា និងកុលាលភាជន៍មកសារមន្ទីរជាហូរហែរ។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន រួមទាំងបានចូលរួមចំណែកថែរក្សា ការពារ អភិរក្សជាមួយអាជ្ញាធរជាតិអប្សរា និងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់និស្សិតសាកលវិទ្យាល័យបៀលប្រាយនេះ ស្របពេលនឹងការអបអរសាទរខួបលើកទី២៣ នៃទិវាវប្បធម៌ជាតិ ៣មីនា ដែលធ្វើឡើងក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ» ៕

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត

កែសម្រួលដោយ លីវ សុខុន

Tags: កំណាយស្រាវជ្រាវបុរាណវិទ្យាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យសិក្សានៅព្រឹកនេះ

រដ្ឋសភាប្រជុំវិសាមញ្ញនៅថ្ងៃស្អែកដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត

ការអភិវឌ្ឍវិជ្ជាជីវៈ ជាគុណសម្បត្តិចាំបាច់របស់អ្នកយកព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល បដិវត្តន៍ឧស្សាហកម្ម៤.០

ការអភិវឌ្ឍវិជ្ជាជីវៈ ជាគុណសម្បត្តិចាំបាច់របស់អ្នកយកព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល បដិវត្តន៍ឧស្សាហកម្ម៤.០

ក្រុមយុវជនស្ម័គ្រចិត្តក្នុងខេត្តសៀមរាប បិតផ្សព្វផ្សាយ QR Code Stop COVID-19 សរុប៧១កន្លែង ក្នុងក្រុងសៀមរាប

ក្រុមយុវជនស្ម័គ្រចិត្តក្នុងខេត្តសៀមរាប បិតផ្សព្វផ្សាយ QR Code Stop COVID-19 សរុប៧១កន្លែង ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.